TNAOT News
· 2020-06-01
ប្រធានាធិបតីអាមេរិកចូលបន្ទប់ក្រោមដី ខណ:បាតុករទាមទារឲ្យបើកច្រកចូលសេតវិមាន
#ដូណាល់ ត្រាំ# #ប្រធានាធិបតី# #សេតវិមាន# #បាតុកម្ម# #សង្គម# #អាមេរិក# #បន្ទប់ក្រោមដី# #ព័ត៌មានសង្គម#
10078
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានផ្សាយ នៅរសៀល ថ្ងៃទី១ ខែមិថុនា ថា លោក ដូណាល់ ត្រាំ ត្រូវបានកងការពារជម្លៀសខ្លួន ចូលកាន់បន្ទប់ក្រោមដី នៅក្នុងសេតវិមាន កាលពីល្ងាច ថ្ងៃទី២៩ ខែឧសភា ក្រោយមានការប៉ះទង្គិចគ្នា ដោយហិង្សា រវាងក្រុមបាតុករ និងទីភ្នាក់ការងារសម្ងាត់ នៅខាងក្រៅវិមានប្រធានាធិបតី។
បើតាមសារព័ត៌មាន New York Times បានផ្សាយថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ត្រូវបានកងការពារជម្លៀសខ្លួន ចូលទៅក្នុងបន្ទប់ក្រោមដី នៅក្នុងសេតវិមាន ក្រោយក្រុមបាតុករទាមទារឲ្យបើករបាំងការពារច្រកទា្វរសេតវិមាន។ ប៉ុន្ដែលោកប្រធានាធិបតី បានចូលទៅក្នុងបន្ទប់ក្រោមដី អស់រយៈពេលមួយម៉ោង ហើយក៏ចេញមកវិញ។
ទោះជាយ៉ាងណា លោកជំទាវទី១ Melania Trump និង លោក Barron កូនប្រុសរបស់លោកប្រធានាធិបតី មិនត្រូវបានគេបញ្ជាក់ថា ពួកគាត់បានទៅតាមលោក ត្រាំ នោះឡើយ។ ការផ្ទុះបាតុកម្ម រហូតក្លាយជាអំពើហិង្សា នៅតាមទីក្រុង និងរដ្ឋជាច្រើន នៅអាមេរិក នោះ បានកើតឡើង ក្រោយពេលមានការបែកធ្លាយនូវវីដេអូពីសកម្មភាពរបស់ប៉ូលិស ធ្វើទៅលើ George Floyd បណ្ដាលឲ្យស្លាប់ កាលពីថ្ងៃទី២៥ ខែឧសភា។
បើតាមសារព័ត៌មាន AP បានផ្សាយថា ការផ្ទុះបាតុកម្មហិង្សាទាមទារយុត្ដិធម៌ បានបណ្ដាលឲ្យមានការចាប់ខ្លួនបាតុករ ប្រហែលជិត១៧០០នាក់ នៅក្នុងរយ:ពេលប៉ុន្មានថ្ងៃមកនេះ៕ ប្រែសម្រួលដោយ Nuon
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ចំនួនអ្នកស្លាប់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្កាហ្សា ឡើងដល់ជិត ៣៣.២០០ នាក់
ផ្កា Jacarandas រីកដុះដាលនៅទីក្រុង Kunming ផ្កាពណ៌ស្វាយប្រៀបដូចជាសុបិនស្នេហា
សញ្ញាទាំង ៣ បង្ហាញថា អ្នកប្រែក្លាយជាមនុស្សរឹងមាំពិតប្រាកដ និងមានសុភមង្គលបំផុត
ម្ចាស់ឆ្នាំទាំង ៣ ជីវិតច្រើនតែជោគជ័យ មានក្ដីសុខ បបូរធូរធារ មានទាំងពរជ័យ និងសំណាងមកទាំងព្រម
យោបល់ទាំងអស់ (0)