TNAOT News
· 2020-06-02
ប្រធានាធិបតីដូណាល់ ត្រាំ ចាកចេញពីសេតវិមានដោយថ្មើរជើង
#ដូណាល់ ត្រាំ# #ថ្មើរជើង# #សេតវិមាន# #សង្គម# #ព្រះគម្ពីរ# #នយោបាយជាតិ#
10456
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដើរចាកចេញពីសេតវិមានដោយថ្មើរជើង ខណ:កងកម្លាំងសន្តិសុខប៉ះទង្គិចគ្នាជាមួយហ្វូងបាតុករ នៅឧទ្យានក្បែរសេតវិមាន។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Sputnik នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ។
ប្រភពព័ត៌មានដដែល បានបន្តថា មេដឹកនាំអាមេរិកត្រូវបានគេឃើញថា កំពុងឈរនៅមុខព្រះវិហារគ្រឹស្តសាសនាមួយមួយកន្លែង នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីល្ងាច ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ នៅមុនពេលចាប់ផ្តើមអនុវត្តបម្រាមគោចរ នៅក្នុងទីក្រុង។ រីឯកម្លាំងសម្ងាត់អាមេរិក ត្រូវបានគេមើលឃើញថា កំពុងការពារសន្តិសុខយ៉ាងម៉ត់ចត់ជូនលោកប្រធានាធិបតីអាមេរិក ខណ:គាត់kMBugធ្វើដំណើរចេញពីសេតវិមាន ឆ្ពោះទៅកាន់ព្រះវិហារគ្រឹស្តសាសនាក្រិក ដែលខូចខាតដោយសារតែអគ្គិភ័យ កាលពីយប់កន្លងនោះ ។
ប្រភពព័ត៌មានរបស់ CBS News បានផ្សាយថា ប្រធានាធិបតីអាមេរិកបាន «កាន់ព្រះគម្ពីរ អស់រយៈពេលជាច្រើននាទី ហើយថតរូបជាមួយបុគ្គលិក» នៅក្បែរព្រះវិហារនោះ ។
លោកប្រធានាធិបតី ត្រាំ បានថ្លែងនៅពេលដែលកំពុងកាន់ព្រះគម្ពីរនោះថា យើងមានប្រទេសដ៏អស្ចារ្យមួយ ហើយនេះគឺជាគំនិតរបស់ខ្ញុំ, អស្ចារ្យបំផុតនៅលើពិភពលោក ។ ប្រធានាធិបតីបានសង្កត់ធ្ងន់ថា លោកមិនមែនកាន់ព្រះគម្ពីរផ្ទាល់ខ្លួននោះទេ ។ លោកថា "ប្រទេសដ៏អស្ចារ្យបានត្រឡប់មកវិញហើយ - ត្រឡប់មកវិញខ្លាំងជាងមុន និងអស្ចារ្យជាងមុនទៅទៀត" ។
វត្តមានរបស់លោកប្រធានាធិបតី នៅទីនោះមានរយៈពេលខ្លី ហើយលោកបានវិលត្រឡប់ទៅកាន់សេតវិមានវិញ នៅមុនម៉ោង៧ និង ១៥ នាទីយប់ (ម៉ោងក្នុងស្រុក )។
នៅក្នុងតំបន់ទាំងមូល គេឃើញកងកម្លាំងសមត្ថកិច្ចជិះសេះល្បាត នៅវេលាម៉ោងប្រហែល៦ និង ៣០នាទីយប់ ហើយបានដាក់ពង្រាយទាំងឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកផ្សែង ក្នុងគោលដៅប្រឆាំងទៅលើក្រុមបាតុករដែលបង្កហិង្សា ។ រីឯក្រុមបាតុករ ក៏បាននាំគ្នាលុតជង្គង់ ធ្វើបាតុកម្មតវ៉ា ក្នុងរយៈពេលខ្លីដែរ ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស្រុក Xiuning ខេត្ត Anhui ប្រទេសចិន៖ របាំ Nuo បួងសួងសុំសេចក្តីសុខដើម្បីអបអរទទួលឆ្នាំថ្មីឆ្នាំសកល
ប្ដីសង្ហា ឬអត់ មិនសំខាន់ឡើយ សំខាន់ឱ្យតែគាត់ចេះស្រឡាញ់ ថ្នាក់ថ្នមអ្នកទៅបានហើយ
អ្នកបុរាណ វត្ថុវិទូរកឃើញ វត្ថុបុរាណសាសនាគ្រីស្ទឆ្លាក់បញ្ញត្តិទាំង ១០ ប្រការរបស់ព្រះយ៉េស៊ូជូនលោកម៉ូសេ
មឹះៗកេះឆ្នាំងបាយធ្លុះ! ជាមួយនឹងមនុស្សស្រី ៣ ប្រភេទនេះ មើលពីខាងក្រៅស្លូតបូត តែទុកចិត្តមិនបានទេ ល្អក្រៅរលួចក្នុង
យោបល់ទាំងអស់ (0)