ទាហានអាមេរិកស្លាប់​ពេលបាតុកម្មវាយប្រហារទៅលើទីតាំងយោធា

TNAOT News 2020-06-02 08:53:56
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ស្ថានភាពនៅអាមេរិក កាន់តែតានតឹងខ្លាំងឡើង ក្រោយពេលក្រុមបាតុករវាយប្រហារចូលទីតាំងទាហានអាកាសអាមេរិក នៅភាគខាងជើង នៃទីក្រុង​ Dokata ​បង្កឲ្យមានការខូចខាតយ៉ាងច្រើន។

បាតុកម្ម នៅអាមេរិកបានវិវឌ្ឍកាន់តែតានតឹង ​ហើយនៅមិនទាន់មានសញ្ញាថយចុះនៅឡើយ​​។ មិនតែប៉ុណ្ណោះ អំពើហិង្សា ក៏បានកើនឡើងកាន់តែខ្លាំង និងគ្រោះថ្នាក់ជាងមុនទៅទៀត​។ បើតាមរបាយការណ៍ពីសន្តិសុខអាមេរិក ​បានឲ្យដឹងថា កាលពីថ្ងៃទី​១ ខែមិថុនា បាតុករមួយក្រុមបានវាយប្រហារទៅលើទីតាំងទាហានអាកាស នៅភាគខាងជើង នៃទីក្រុង​ Dakota ។​ ក្រៅពីនេះបាតុកម្មក៏បានឡោមព័ទ្ធសេតវិមាន បណ្តាលឲ្យលោកត្រាំត្រូវភៀសខ្លួនចូលរូងក្រោមដី​ដើម្បីសុវត្ថិភាព។

ពាក់ព័ន្ធនឹងការធ្វើបាតុកម្ម នៅទីតាំងទាហានអាកាស Grand Fork នៅភាគខាងជើង នៃទីក្រុង Dakota កាលពីថ្ងៃ ទី​១ ខែមិថុនា មានទាហានអាមេរិក ចំនួន២នាក់បានស្លាប់។ ប៉ុន្តែការស្លាប់នោះ​មិនត្រូវបានប្រកាសភ្លាមៗនោះឡើយ ​ក៏ដូចជាមូលហេតុ បណ្តាលឲ្យទាហាន​២នាក់ស្លាប់នោះដែរ។

ទស្សនាវដ្តី​ Time ​បានផ្សាយថា « ទាហានដែលស្លាប់ គឺជាអាកាសយានិក ដែលជាសមាជិកក្រុម​ហោះហើរល្បាត លេខ​៣១៩​។ មន្ត្រីយោធា មិនទាន់ប្រកាសអត្តសញ្ញាណនៅឡើយដែរ​ ដោយរង់ចាំ​២៤ម៉ោង​ដើម្បីផ្តល់ព័ត៌មានដល់គ្រួសារទាហានរងគ្រោះ​។

ជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានថា លោក​នឹងប្រើប្រាស់កម្លាំងទាហាន ដើម្បីបង្ក្រាបបាតុកម្ម​ ប្រសិនបើនៅតែបន្តមានបាតុកម្មហិង្សា បំផ្លាញទ្រព្យសម្បត្តិ និងមានមនុស្សស្លាប់​ជាបន្តបន្ទាប់បែបនេះ៕ ប្រែសម្រួលដោយ៖ MEO

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។

ការណែនាំពិសេស

  • ផ្តល់បណ្ណបើកបរ (ប្រភព៖ mpwt)

    Naklork IT 2894 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ផ្តល់បណ្ណបើកបរ (ប្រភព៖ mpwt)

    Naklork IT 2894 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ផ្តល់បណ្ណបើកបរ (ប្រភព៖ mpwt)

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • លក្ខណ:ពិសេសរបស់ តូយ៉ូតា LandCruiser 300 ស៊េរី VX ឆ្នាំ ២០២២

    Naklork IT 5325 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    លក្ខណ:ពិសេសរបស់ តូយ៉ូតា LandCruiser 300 ស៊េរី VX ឆ្នាំ ២០២២

    Naklork IT 5325 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    លក្ខណ:ពិសេសរបស់ តូយ៉ូតា LandCruiser 300 ស៊េរី VX ឆ្នាំ ២០២២

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • អត្ថន័យនៃរូបតំណាង Emoji មនុស្សប្រុសឱនក្បាលក្រាប

    រ៉ាហ្សុី-RaXI 843 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    អត្ថន័យនៃរូបតំណាង Emoji មនុស្សប្រុសឱនក្បាលក្រាប

    រ៉ាហ្សុី-RaXI 843 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    អត្ថន័យនៃរូបតំណាង Emoji មនុស្សប្រុសឱនក្បាលក្រាប

    រ៉ាហ្សុី-RaXI 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • តិកនិកថែរក្សាស្បែកអោយមានសភាពភ្លឺរលោងស្អាត

    Poi Pet Media 451 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    តិកនិកថែរក្សាស្បែកអោយមានសភាពភ្លឺរលោងស្អាត

    Poi Pet Media 451 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    តិកនិកថែរក្សាស្បែកអោយមានសភាពភ្លឺរលោងស្អាត

    Poi Pet Media 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប