Sabay

· 2020-06-03

ជិត​បាន​មើល​ទៀត​ហើយ Pacquiao ​អាច​ជួប ​Crawford ​នៅ​ចុង​ឆ្នាំ​នេះ​

#កីឡា# #ប្រដាល់អន្តរជាតិ# #Bob Arum# #Terence Crawford# #Manny Pacquiao#

3132

​បើ​យោង​តាម ​Promoter ​ឈ្មោះ Bob Arum ​និយាយ​ថា​ពេល​នេះ​ក្រុម​ការងារ​របស់​លោក ​កំពុង​និយាយ​គ្នា​យ៉ាង​ខ្លាំង ​ដើម្បី​ឱ្យ​មាន​ការ​ជួប​គ្នា​រវាង​ Manny Pacquiao ​ប៉ះ​ Terence Crawford។

​លោក Arum ​ដែល​ជា Promoter ​របស់ Manny Pacquiao ​បាន​បញ្ជាក់​ថា​ការ​ប្រកួត​ខាង​លើ​នេះ ​ពិត​ជា​អាច​ទៅ​រួច ​ហើយ​វា​អាច​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​នេះ​ក្នុង​ប្រទេស​បារ៉ែន​។ ​យ៉ាងណាមិញ ​ក្រុម​ការងារ​របស់​កីឡាករ​ទាំង​ពីរ ​កំពុង​និយាយ​គ្នា​នៅ​ឡើយ​ទេ ​ប៉ុន្តែ​ភាគរយ​ច្រើន ព្រោះ Pacquiao ​ក៏​ចង់​មាន​ការ​ប្រកួត​១​ប្រកួត​នៅ​ចុង​ឆ្នាំ​នេះ​ដែរ។ ​

​កីឡាករ​ហ្វីលីពីន ​បច្ចុប្បន្ន​កំពុង​កាន់​ WBA super welterweight ​ក្រោយ​ពី​យក​ឈ្នះ​លើ ​Keith Thurman ​កាល​ពី​ឆ្នាំ​មុន។ ​ដោយ​ឡែក​សម្រាប់ Terence Crawford ​វិញ ​រូបគេ​ជា​កីឡាករ​មិន​ចាញ់​សោះ ​ហើយ​កាន់​ខ្សែ​ក្រវាត់​ WBO welterweight ​។ ប្រវត្តិ​ប្រកួត​របស់​កីឡាករ​អាមេរិក​នេះ គឺ​៣៦​ដង ​ឈ្នះ​ទាំង​៣៦​ដង ​និង​ផ្ដួល​ដៃ​គូ​ឱ្យ KO ​បាន​២៧​ដង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស