បង្ហោះផ្សាយ

ខ្មែរ

I Lost Around

· 2020-06-04

៧ កន្លែងដែលចាំដូរយន្តហោះហេីយអាចទទួលបានហ្វ្រីធួរណ៍ដោយឥតគិតថ្លៃ

#ដើរលេង# #ព្រលានយន្តហោះ# #អឺរ៉ុប# #អាមេរិក# #ដើរលេងស្រុកខ្មែរ#

20138

ដេីម្បីធ្វេីដំណេីរទៅកន្លែងដែលឆ្ងាយៗដូចជា អឺរ៉ុប អាមេរិក កាណាដា និង អូស្ត្រាលីជាដេីម អ្នកដំណេីរទាំងអស់ត្រូវដូរជេីងហោះហេីរ ដែលយេីងត្រូវរងចាំយូរនៅព្រលានយន្តហោះ។ ជាជាងការអង្គុយចាំយូរ ចឹងហេីយថ្ងៃនេះយេីងមកស្គាល់ទាំងអស់គ្នាថាតេីការដូរយន្តហោះនៅប្រទេសណាខ្លះ ដែលយេីងអាចទទួលបានធួរណ៍ដោយមិនចាំបាច់ចំណាយថវិកាផ្ទាល់ខ្លួន។

១. ព្រលានយន្តហោះអន្តរជាតិចាងអុីរបស់ប្រទេសសឹង្ហបុរី (SIN)

 

បេីសិនអ្នកទាំងអស់គ្នាមានពេលយ៉ាងហោចណាស់ ៥ម៉ោងកន្លះ នោះអ្នកទាំងអស់គ្នាអាចចុះឈ្មោះ ដេីរកំសាន្តនេះបាន។ ការដេីរកំសាន្តឥតគិតថ្លៃនីមួយៗនេះមានរយៈពេល ២ម៉ោងកន្លះ ហេីយវាមានពីរប្រភេទទៅតាមការជ្រេីសរេីសរបស់យេីង គឺ ការដេីរកំសាន្តបែបបេតិកភណ្ឌ ដែលដំណេីរការ ៥ដងក្នុងមួយថ្ងៃ និងការដេីរកំសាន្តបែបមេីលទេសភាពទីក្រុងដែលដំណេីរការ ២ដងក្នុងមួយថ្ងៃ។

២. ព្រលានយន្តហោះអន្តរជាតិអុិនឆន់របស់ប្រទេសកូរ៉េខាងត្បូង (ICN)

អាកាសយានដ្ឋានអន្ដរជាតិអុិនឆន់ផ្តល់ជូននូវដំណើរកំសាន្តដោយឥតគិតថ្លៃជាច្រើនរួមមានដំណេីរកំសាន្តខ្លីទៅទីក្រុង អុីនឈុន, ទីក្រុងសេអ៊ូល, ដំណេីរកំសាន្តទៅកាន់វត្តអារាមនានា និងដំណេីរកំសាន្តជាច្រើនទៀត។ អ្នកទាំងអស់គ្នាអាចជ្រើសរើសក្នុងចំណោមដំណើរកម្សាន្តផ្សេងៗគ្នាពី ដែលក្នុងនោះ មានធួរណ៍រយៈពេល ១ម៉ោង ១ម៉ោងកន្លះ ២ម៉ោង ៣ម៉ោង និង៥ម៉ោង ដែលសមស្របទៅតាមរយៈពេលរង់ចាំ និងម៉ោងហោះហេីរបន្ទាប់របស់អ្នកទាំងអស់គ្នា។ ដំណើរកំសាន្តនីមួយៗត្រូវបានអមដំណើរដោយ មគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាអង់គ្លេសដូច្នេះសូម្បីតែអ្នកដែលមិននិយាយភាសាកូរ៉េក៏អាចរីករាយជាមួយដំណើរកម្សាន្តនេះដែរដោយមិនមានការលំបាកអ្វីឡើយ។ លើសពីនេះទៀតដំណើរទេសចរណ៍ទាំងអស់ ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ។ ទោះជាយ៉ាងណាក៏ដោយយេីងត្រូវចំណាយថ្លៃសំបុត្រចូលរមណីយដ្ឋាន និងរបស់ហូបដោយខ្លួនឯង។

៣. ព្រលានយន្តហោះអន្តរជាតិថាវយ៉ន់របស់កោះតៃវ៉ាន់ (TPE)

ព្រលានយន្តហោះតៃបុិ ក៏មានដំណេីរកំសាន្តឥតគិតថ្លៃ សម្រាប់អ្នកដូរយន្តហោះរយៈពេលពី ៧ទៅ២៤ម៉ោងផងដែរ ប៉ុន្តែមានករណីពិសេស គឺសំរាប់អ្នកដែលមានទិដ្ឋាការតៃវ៉ាន់ដែលមានសុពលភាព និងសំរាប់ប្រទេសដែលលេីកលែងទិដ្ឋាការតែប៉ុណ្ណោះ។ តែសំរាប់ខ្មែរយេីង ក៏អាចសុំលិខិតអនុញ្ញាតធ្វេីដំណេីរជាមុនបានផងដែរ បេីមានបំណងដូរយន្តហោះនៅតៃវ៉ាន់។ ការដេីរកំសាន្តនេះមានពីរប្រភេទគឺ ដំណើរកំសាន្តកន្លះថ្ងៃទៅ Sanxia-Yingge (ពេលព្រឹក) និង ដំណើរកំសាន្តកន្លះថ្ងៃទៅទីក្រុងតៃបុិ (ពេលរសៀល)។

៤. ព្រលានយន្តហោះអន្តរជាតិណារីតារបស់ប្រទេសជប៉ុន (NRT)

ណារីតាក៏មានមគ្គុទ្ទេសក៍ស្ម័គ្រចិត្តនិយាយភាសាអង់គ្លេសនាំយើងដេីរដោយឥតគិតថ្លៃដែរ តែយេីងត្រូវចំណាយការចាយវាយផ្ទាល់ខ្លួនដូចជាមធ្យោបាយធ្វេីដំណេីរជាដេីម។ ការធ្វេីដំណេីរនេះមានច្រេីនប្រភេទអោយយេីងជ្រេីសរេីសបានដូចជាការកំសាន្តបែបយល់ដឹងពីវប្បធម៌ជប៉ុន ភ្លក់ម្លូប ទិញទំនិញ ស្លៀកសម្លៀកបំពាក់ប្រពៃណីជប៉ុន រឺ Cosplay ជាដេីម។ ដំណេីរកំសាន្តនោះមានរយៈពេល ពី២ម៉ោងកន្លះ ទៅ៣ម៉ោង សុីសងលេីប្រភេទដំណេីរកំសាន្តដែលយេីងជ្រេីសរេីស។

៥. ព្រលានយន្តហោះអន្តរជាតិអាតាទុករបស់ប្រទេសទួរគី (IST)

ប្រសិនបើអ្នកទាំងអស់គ្នាមានជើងហោះហើរអន្ដរជាតិ ហេីយមានរយៈពេលរង់ចាំដូរយន្តហោះនៅអ៊ីស្តង់ប៊ុល ពី ៦ទៅ២៤ម៉ោងអ្នកទាំងអស់គ្នាអាចប្រើសេវាកម្មទេសចរណ៍របស់ទួរគីដោយឥតគិតថ្លៃដើម្បីទៅទស្សនាទីក្រុងអ៊ីស្តង់ប៊ុល ដោយគ្រាន់តែទៅចុះឈ្មោះ Touristanbul នៅតុសណ្ឋាគារក្នុងស្ថានីយអ្នកដំណេីរអន្តរជាតិមកដល់របស់ព្រលានយន្តហោះអន្តរជាតិអាតាទុក។

៦. ព្រលានយន្តហោះអន្តរជាតិហាម៉ាដរបស់ប្រទេសហ្គាតា (HIA)

ដូហាគឺជារដ្ឋធានីនិង ជាទីក្រុងធំជាងគេរបស់ហ្គាតា ហេីយជាទីក្រុងដែលមានស្ថាបត្យកម្មអុីស្លាមដ៏ស្រស់ស្អាតផងដែរ។ អ្នកទាំងអស់គ្នាអាចទទួលបានធួរណ៍ដោយមិនចាំបាច់ចំណាយលុយប្រសិនបេីការដូរជេីងហោះហេីររបស់អ្នកទាំងអស់គ្នាចាប់ពីប្រាំម៉ោងឡេីងទៅ

៧. ព្រលានយន្តហោះអន្តរជាតិសលត៍លេកសុីធីរបស់សហរដ្ឋអាមេរិក (SLC)

ប្រសិនបើអ្នកទាំងអស់គ្នាមានរយៈពេលពីរម៉ោងឬច្រើនជាងនេះ អ្នកទាំងអស់គ្នាអាចធ្វេីដំណើរកំសាន្តដោយឥតគិតថ្លៃទៅកាន់កណ្តាលទីក្រុងសលត៍លេកសុីធី គឺ Temple Square ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (26)

មិត្ត642447711

· 2020-06-08

🤔🤔🤔🤔🤔

មិត្ត558996786

· 2020-06-08

😍😍

Keang11

· 2020-06-08

😃🤣😂

មិត្ត634064813

· 2020-06-07

គ្មានវាសនាបានជិះយន្តហោះទេ

BRONYCG

· 2020-06-04

ស្អាតរបស់គេ

MINH​ RECORD​

· 2020-06-04

👍

Khim Real21

· 2020-06-04

😛😛

Meanleap

· 2020-06-04

😍😍

មិត្តភ័ក្រ្ត 7684392

· 2020-06-04

គួរ​អោយ​ចាប់​អារម្មណ៍​មែន​​

LEY Nhean

· 2020-06-04

😮😮

ID77099356

· 2020-06-04

ស្អាតណាស់♥️គួរអោយចង់ទៅ

Money Free

· 2020-06-04

Good

ID 530981

· 2020-06-04

❤️️😍

Entertainment Movie

· 2020-06-04

wow❤

Naratphin

· 2020-06-04

សុទ្ធតែឡូយៗ

  • 1
  • 2
ទៅកាន់