SaroeunPheara
· 2020-06-05
បុរសជនជាតិមីយ៉ាន់ម៉ាម្នាក់ត្រូវគេចាក់សម្លាប់នៅឯជុំរុំកម្មករក្នុងខេត្ត Samut Prakan
#Sino-Thai# #Samut Prakan# #សង្គម# #ព័ត៌មានសង្គម# #មីយ៉ាន់ម៉ា#
393
ខេត្ត Samut Prakan៖ កាលពីព្រឹកថ្ងៃពុធមានកម្មករចំណាកស្រុកមីយ៉ាន់ម៉ាម្នាក់ត្រូវបានគេចាក់សម្លាប់នៅក្នុងជុំរុំកម្មកររបស់ក្រុមហ៊ុន Sino-Thai វិស្វកម្មសំណង់ភីអិលស៊ីក្នុងស្រុកមឿង។

ប៉ូលិសមកពីប៉ុស្តិ Samrong Nua បានប្រញាប់ប្រញាល់ទៅជុំរុំកម្មករនៅក្នុងឃុំ tambon Theparak ដើម្បីស៊ើបអង្កេតបន្ទាប់ពីមានគេជូនដំណឹងអំពីឧប្បត្តិហេតុដែលបានកើតឡើងនៅម៉ោងប្រហែល ២ទៀបភ្លឺ។ ជនរងគ្រោះមានឈ្មោះថា Thein Tun អាយុ ៣២ឆ្នាំមានមុខងារជាជាងឈើ ត្រូវបានគេចាក់ជាច្រើនកាំបិតចំទ្រូងនិងកញ្ចឹងកនៅបន្ទប់លេខ១៦ ក្នុងជុំរុំ។ គាត់បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរពេកមុនពេលប៉ូលិសមកដល់។ ប៉ូលិសបានរកឃើញកាំបិតវែងប្រវែង ៦អ៊ីញនៅក្នុងបន្ទប់ហើយរក្សាទុកជាភស្តុតាង។
រូបតំណាង
ជំរុំនេះមានកម្មករចំណាកស្រុករាប់រយនាក់មកពីប្រទេសកម្ពុជានិងមីយ៉ាន់ម៉ា។ ស្ថិតក្រោមការសាកសួរដោយមានជំនួយពីកម្មករមួយចំនួនដែលអាចនិយាយភាសាថៃ បាននិយាយថាពួកគេមិនបានឃើញនិងមិនដឹងថាមានអ្វីកើតឡើងទេ។ ប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតចំពោះឃាតកម្មមួយនេះ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លោក Yoon Suk Yeol ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៥ ឆ្នាំពីបទពុករលួយក្នុងសេចក្តីសម្រេចលើកដំបូងលើច្បាប់អាជ្ញាសឹក
[ភាគទី 28] ឆ្នាំ Guilin របស់អ្នកនិពន្ធទំនុកច្រៀងនៃរឿង "The Newspaper Boy's Song"
ពីឆ្នាំ 1938 ដល់ឆ្នាំ 1944 ទីក្រុង Guilin ដែលជាមជ្ឈមណ្ឌលដ៏សំខាន់មួយក្នុងអំឡុងសង្រ្គាមចិន-ជប៉ុន
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ លំហូរក្នុងទីក្រុង
យោបល់ទាំងអស់ (0)