SaroeunPheara

· 2020-06-05

ប្រទេសមីយ៉ាន់ម៉ាដាក់ពន្ធនាគារវេជ្ជបណ្ឌិតម្នាក់ចំពោះការប្រមាថព្រះសង្ឃ

#Mandalay# #Kyaw Win Thant# #សង្គម# #ព្រះសង្ឃ# #នយោបាយជាតិ#

2638

តុលាការមីយ៉ាន់ម៉ាបានកាត់ទោសវេជ្ជបណ្ឌិតម្នាក់ឱ្យជាប់ពន្ធនាគារ ២១ខែ បន្ទាប់ពី​​គាត់បាន​ប្រមាថព្រះសង្ឃ​ក្នុងការ​ជជែក​វែកញែកអំពីសំណើ​បង្រៀនការអប់រំផ្លូវភេទនៅតាមសាលារៀន។

ព្រះតេជគុណជាន់ខ្ពស់មួយអង្គបានមាន​សង្ឃដីកាថា ​លោក Kyaw Win Thant មានអាយុ ៣១ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីខែឧសភាបន្ទាប់ពីមានការ​ប្រើពាក្យមិនសមរម្យនៅក្នុងវត្តមួយនៅកណ្តាលទីក្រុង Meiktila។ អ្នកនាំពាក្យម្នាក់បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា តុលាការមួយនៅក្នុងទីក្រុង Mandalay បានកាត់ទោស​វេជ្ជបណ្ឌិត​ក្រោមច្បាប់ព្រហ្មទណ្ឌដោយសារការ​​ប្រមាថសាសនារបស់រដ្ឋ។ ​លោក Kyaw Myo Win បាន​និយាយថា លោកមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំងដែលបានធ្វើទង្វើបែបនេះ។ ​​តុលាការបានសម្រេចកាត់សេចក្តីរឿងក្តីនេះបន្ទាប់ពីជនល្មើសបានសារភាពថាពិតជាបានជេរប្រមាថព្រះសង្ឃមែន។ ការបង្ហោះលើគណនីហ្វេសប៊ុករបស់លោក Kyaw Win Thant បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់ព្រះសង្ឃជាច្រើនទៀតដែលបដិសេធការស្នើសុំរបស់រដ្ឋាភិបាលក្នុងការបង្រៀនការអប់រំផ្លូវភេទនៅតាមសាលារៀន។ គួរបញ្ជាក់ផងដែរថា សារបង្ហោះទាំងនោះត្រូវបានលុបចោលអស់ទៅហើយ។

មន្ត្រីជាន់ខ្ពស់មកពីមន្ទីរ​​សាសនាក្នុងស្រុក ​Mandalay បានបញ្ជាក់ពីការកាត់ទោសនេះ។ ការអប់រំអំពីការរួមភេទមិនត្រូវបានបង្រៀនជាមុខវិជ្ជាដាច់ដោយឡែកនៅក្នុងសាលារៀនមីយ៉ាន់ម៉ាភាគច្រើនទេ ទោះបី​ជា ​សិស្សនៅកម្រិតថ្នាក់ធំក៏ដោយ។ ការស្នើសុំបញ្ចូលមេរៀននេះទៅក្នុងសាលាគឺជាប្រធានបទដ៏ក្តៅគគុកមួយនៅលើបណ្តាញសង្គម ប៉ុន្តែ​ប្រទេសដែលកាន់ព្រះពុទ្ធសាសនាគឺគេគោរពនិងចាត់ទុកព្រះសង្ឃជា​ប្រភពដ៏មានឥទ្ធិពលនៃការណែនាំខាងសីលធម៌។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស