TNAOT News
· 2020-06-05
Highlander បុកជាមួយកុងតឺន័រ FUSO សន្លប់ម្នាក់ ប៉ុន្តែសំណាងគ្មានអ្នកស្លាប់
#សង្គម# #Highlander# #FUSO# #តារាខ្មែរ# #កុងតឺន័រ#
1987
ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត Highlander ខ្វះការប្រុងប្រយ័ត្នរេចង្កូតទៅមុខរថយន្តកុងតឺន័រ ចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យស្ត្រីរួមដំណើរជាមួយសន្លប់ស្ដូកស្ដឹង។ ហេតុការណ៍នេះ កើតឡើងនៅ វេលាម៉ោង ៨និង ២០ នាទីយប់ថ្ងៃទី៤ ខែមិថុនាឆ្នាំ ២០២០ នៅជិតនឹងប៉ុស្តិ៍នគរបាលសង្កាត់ក្រាំងធ្នង់ តាមដោយផ្លូវ ១៩៦២ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត Highlander ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2P-4047 ដោយមានស្ត្រីម្នាក់រួមដំណើរជាមួយ ធ្វើដំណើរទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅខាងឆ្វេង ជ្រុលទៅបុករថយន្តកុងតឺន័រ មួយគ្រឿងម៉ាក FUSO ក្បាលពណ៌បៃតងពាក់ស្លាកលេខកំពង់ស្ពឺ 3A-2258 ធ្វើដំណើបញ្ច្រាស់ទិសដៅគ្នាពីលិចទៅកើត ចំកង់រថយន្តកុងតឺន័រ ខាងក្រោយផ្នែកឆ្វេងពេញ ទំហឹងធ្វើឲ្យរថយន្ត Highlander វិលមួយជុំខ្ទាតទៅចិញ្ចើមផ្លូវបណ្តាលឲ្យ ស្ត្រីរួមដំណើរជាមួយសន្លប់ស្តូកស្តឹង។
ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានបុរសជាអ្នកបើករថយន្ត Highlander បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយកន្លែងដោយខ្លួនឯង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តកុងតឺន័រមិនមានការខូតខាតធ្ងន់ធ្ងរនោះទេ ហើយក៍មិនបានទាមទារសំណងនោះដែរ រួចបានបន្តដំណើរទៅមុខទៀតបាត់។ចំណែករថយន្ត Highlander សមត្ថកិច្ចបានប្រគល់ជូនម្ចាស់ស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ ដោយ៖ ផេង ភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទ្រព្យ ៣ យ៉ាង ដែលអ្នកមានមិនដែលទុកក្នុងផ្ទះ ប៉ុន្តែគ្រួសារក្រីក្រតែងតែឃើញមានរបស់ទាំងនេះ
បើសិនជាអ្នកស្គាល់ប្រជ្រុយ ៤ ទីតាំងរបស់មនុស្សស្រី អាចឱ្យអ្នកមើលធ្លុះចរិត និងបុគ្គលិកលក្ខណៈរបស់នាងបាន-v2
ស្ត្រីមានប្រាជ្ញានឹងមិនជ្រៀតជ្រែកក្នុងបញ្ហាទាំង៣នេះជាមួយគ្រួសារប្តីឡើយ
សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥
យោបល់ទាំងអស់ (0)