Sabay
· 2020-06-05
វិធីធ្វើឲ្យ iPhone អេក្រង់ OLED ស៊ីថ្មតិច iPhone ផ្សេងមិនអាចធ្វើដូច
#iPhone# #សន្សំសំចៃថ្ម# #OLED# #បច្ចេកវិទ្យា# #ទូរសព្ទ#
8633
អេក្រង់ OLED លើ iPhone ស៊េរីខ្ពស់ដូចជា iPhone X, iPhone XS/XS Max និង iPhone 11 Pro/Pro Max ជាដើម មានលក្ខណៈពិសេសខុសពី អេក្រង់ LCD ដែលប្រើលើ iPhone ដទៃទៀត រួមមានការសន្សំសំចៃថាមពលបានច្រើនជាដើម។
អេក្រង់ OLED ប្រើប្រាស់នូវអំពូលតូចៗរួមផ្សំគ្នាដើម្បីបង្កើតនូវពណ៌ស-ខ្មៅ ឬ ពណ៌ធម្មជាតិ ហេតុនេះពេលចង់បង្ហាញចេញពណ៌ខ្មៅលើអេក្រង់អំពូលនេះអាចបិទបាន ជាចំណុចមួយជួយសន្សំសំចៃថាមពល។ ខណៈដែលអេក្រង់ LCD ត្រូវការថាមពលដើម្បីបង្កើតចេញជាពណ៌ខ្មៅ ដោយសារអេក្រង់ប្រភេទនេះពឹងផ្អែកលើ Backlight។
ហេតុនេះដើម្បីអាចសន្សំសំចៃថាមពលបានច្រើនលើ iPhone ប្រើអេក្រង់ OLED អ្នកអាចអនុវត្តន៍តាមវិធីដូចខាងក្រោម ៖
ប្រើប្រាស់ផ្ទាំង Wallpaper ពណ៌ខ្មៅ
អាចដំណើរការមុខងារ Night Shift ដើម្បីបានបន្ថយពន្លឺពណ៌ខៀវដែលបង្កើតឡើងដោយអេក្រង់ (ពន្លឺពណ៌ខៀវជាពន្លឺដែលស៊ីថាមពលច្រើនជាងគេបន្ទាប់ពន្លឺពណ៌-ស សម្រាប់អេក្រង់ OLED)
ដោយសារពន្លឺពណ៌-ស ប្រើថាមពលច្រើនជាងគេ ហេតុនេះអ្នកអាចកាត់បន្ថយពន្លឺពណ៌-ស បានដោយចូលទៅកាន់ Settings –> General → Accessibility → Display Accomodation
ប្រសិនបើអ្នកឧស្សាហ៍មើលវីដេអូលើ YouTube គួរប្រើប្រាស់មុខងារ Dark Theme ដែលមានក្នុង Settings នៃកម្មវិធី
@ដើម្បីអាចសន្សំសំចៃថាមពលបានកាន់តែច្រើននោះ ៖
ប្រើប្រាស់មុខងារ Smart Invert ដោយចូលទៅកាន់ Settings –> General → Accessibility → Display Accomodation → Invert Colors → រួចចុចដំណើរការ Smart Invert
ប្រើប្រាស់ Filter Grayscale ដែលស្ថិតក្នុង Settings –> General → Accessibility → Display Accomodation → Color Filters រួចដំណើរការ Color Filters និងរើសយក Grayscale
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អ្នកមិនដែលមាន ឬអ្នកក្រ ពូកែអួត តែអ្នកមានពិតប្រាកដ អត់ចូលចិត្តអួតសម្ញែងឡើយ
រើសពណ៌ក្រែមដែលអ្នកស្រលាញ់ វានឹងបង្ហើបប្រាប់ពីចំណុចទាក់ទាញរបស់អ្នក
រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនបំពេញទស្សនកិច្ចនៅឥណ្ឌាដើម្បីបង្កើនការគាំទ្រសម្រាប់ផែនការសន្តិភាព
ពលរដ្ឋហុងគ្រី រាប់ម៉ឺននាក់ចេញតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Orban
យោបល់ទាំងអស់ (0)