
Sabay
· 2020-06-05
Google និង Samsung កំពុងដោះស្រាយរឿង រូបភាពដែលធ្វើឲ្យទូរសព្ទខូច
#Google# #បច្ចេកវិទ្យា# #Wallpaper# #ទូរសព្ទ# #Samsung#
9795
កាលពីដើមសប្ដាហ៍ Ice Universe ដែលជាអ្នកបញ្ចេញព័ត៌មានបែកធ្លាយអំពីផលិតផល Samsung ជាញឹកញាប់ បានចែករំលែកអំពី File រូបភាពមួយ ដែលអាចធ្វើឲ្យស្មាតហ្វូនមួយចំនួនជាពិសេសម៉ូដែល Samsung ត្រូវខូចប្រើការលែងកើត។ ព័ត៌មានចុងក្រោយបានឲ្យដឹងថា នាពេលនេះ Google និង Samsung កំពុងតែធ្វើការសាកល្បងដោះស្រាយលើបញ្ហាទាក់ទងនឹងរូបភាពមួយសន្លឹកនេះ។ ប៉ុន្តែគេមិនបានបញ្ជាក់ថាដំណោះស្រាយអាចនឹងចេញនាពេលណានោះទេ។
កន្លងមកគេយល់ថារូបភាពមួយសន្លឹកខាងលើអាចធ្វើឲ្យស្មាតហ្វូន Android មួយចំនួនគាំងប្រើការលែងកើតពេលកំណត់ជា Wallpaper គឺវាជាប់ពាក់ព័ន្ធនឹងការបម្លែង Color Space លើប្រព័ន្ធប្រតិបត្តិការ Android។ ប៉ុន្តែបើតាម Romain Guy ដែលជាអ្នកធ្វើការនៅ Google បានឲ្យដឹងថា បញ្ហាពីក្រោយគឺជាប់ទាក់ទងនឹងវិធីដែល Android ធ្វើការគណនាលើពន្លឺនៃរូបភាព ដោយមិនបានបញ្ជាក់លម្អិតបន្ថែមឡើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)