SaroeunPheara
· 2020-06-06
គោលដៅផ្ទេររបស់ក្លិប Barca ម្នាក់ត្រូវបានរលាយដូចអំបិលត្រូវថ្ងៃ ដោយសារហេតុផលមួយ
#Barcelona# #កីឡា# #Real Betis# #Moron# #បាល់ទាត់អន្តរជាតិ#
4428
គោលដៅរបស់ក្លិប Barcelona ក្នុងការចុះហត្ថលេខាជាមួយកីឡាករ Loren Moron ត្រូវបានរលាយដូចអំបិលត្រូវថ្ងៃ ដោយសារខ្សែប្រយុទ្ធរូបនេះ សម្រេចបន្តកុងត្រាថ្មីជាមួយក្លិប Real Betis រយៈពេល៤ឆ្នាំទៀត។ នេះបើយោងតាមការប្រកាសជាផ្លូវការចេញពីក្លិប Real Betis។
ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវបានក្លិប Barcelona ចាត់ទុកជាគោលដៅក្នុងការផ្លាស់មកចូលរួមក្នុងក្រុមនៅរដូវក្តៅដោយគ្មានតម្លៃខ្លួនផ្ទេរ នៅពេលផុតកុងត្រាជាមួយក្លិប Real Betis ក្រោយបញ្ចប់រដូវកាលនេះ។ យ៉ាងណាក៏ដោយពេលនេះ រូបគេបានសម្រេចចិត្តបន្តកុងត្រាថ្មីជាមួយក្លិប Betis រួចជាស្រេចហើយ ដោយភាគីទាំងសងខាងព្រមព្រៀងគ្នាលើកិច្ចសន្យាដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៤។
កីឡាករ Moron ត្រូវបានលោក Quique Setien អ្នកចាត់ការទូទៅក្លិប Barca គ្រោងចុះហត្ថលេខាដើម្បីយកមកជួយសម្រួលដល់ប្រព័ន្ធប្រយុទ្ធរបស់លោក ដែលបច្ចុប្បន្នមានកីឡាករ Luis Suarez, Martin Braithwaite និង Ousmane Dembele ជាខ្សែប្រយុទ្ធគោល។
សម្រាប់រដូវកាលនេះ ខ្សែប្រយុទ្ធ Moron រកគ្រាប់បាល់បញ្ចូលទីបាន៩គ្រាប់ ពីការបង្ហាញខ្លួនចំនួន២៦ប្រកួតក្នុងក្របខណ្ឌ LaLiga របស់ប្រទេសអេស្ប៉ាញ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រមុខចារកម្មអ៊ុយក្រែន និយាយថា លោក Navalny បានស្លាប់ដោយសារឈាមកក
បម្រាមក្នុងហុងស៊ុយសម្រាប់ស្ត្រី ដែលគួរចៀសវាងដាច់ខាត បើមិនចង់ជួបរឿងអាក្រក់
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ ការព្យាយាមទប់ស្កាត់ចិននឹងបង្កឲ្យមានការប៉ះពាល់មកលើខ្លួនតែប៉ុណ្ណោះ
លោក Netanyahu និងលោក Biden ជួបគ្នាតាមទូរស័ព្ទក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
យោបល់ទាំងអស់ (0)