
TNAOT News
· 2020-06-07
គង់ ចាន់ស្រីមុំ និងគ្រួសារ មានក្តីសុខខ្លាំងៗ នៅក្នុងទឹកដីខេត្តមណ្ឌលគិរី
#ស្វាមី# #អ្នកម្តាយ# #គង់ ចាន់ស្រីមុំ# #កម្សាន្ត# #តារាខ្មែរ#
8465
ដូចដែលពុកម៉ែបងប្អូនបានដឹងរួចមកហើយ អ្នកនាង គង់ ចាន់ស្រីមុំ រស់នៅបង្ហាញពីជីវិតហ៊ឺហាខ្លាំង ដែលស្គាល់តែសុភមង្គលនៃជីវិត។
ជាក់ស្តែងថ្មីៗនេះ គង់ ចាន់ស្រីមុំ និងស្វាមី ព្រមទាំងកូនជាទីស្រឡាញ់ ម៉ូម៉ូ បាននាំគ្នាទៅលំហែកាយ ដល់ខេត្តមណ្ឌលគី ដែលមានទេសភាពទេសភាពខៀវស្រងាត់គួរជាទីគយគន់ ពិតជាសែនស្រស់ស្អាត ទាក់ចិត្តខ្លាំងណាស់ ព្រមទាំងបានទៅដល់ សួនសត្វអូទ្រីស ដែលស្ថិតនៅក្នុង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី មើលទៅមុខ អូទ្រីស ទាំងនោះគួរឲ្យស្រឡាញ់ដល់ហើយ។
លើសពីនេះទៅទៀត គង់ ចាន់ស្រីមុំ បានបង្ហាញសម្រស់អ្នកម្តាយដ៏ស្រស់ស្អាតមើលមួយភ្លែតច្បាស់ជាច្រលំថាបងស្រីជាមិនខាន។ ជាមួយគ្នានោះ នាង បានបង្ហោះសារយ៉ាងមានអត្ថន័យថា “ស្នាមសេសើចរបស់ម៉ាក់គឺជាសេចក្តីសុខរបស់កូន ម៉ាក់ជាបេះដូងកូន ម៉ាក់ជាគ្រូដ៏អស្ចារ្យបំផុតរបស់កូន ជាគ្រូនៃក្តីអាណិតស្រឡាញ់ គ្មានការភ័យខ្លាច និងគ្មានអ្វីកាត់ថ្លៃបាន បើស្នេហាផ្អែមដូចផ្កាអញ្ចឹងម្តាយខ្ញុំគឺជាផ្កាផ្អែមនៃសេចក្តីស្រឡាញ់ដ៏អស្ចារ្យបំផុត”៕ អត្ថបទដោយ៖ លក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)