TNAOT News
· 2020-06-07
អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ជំរុញពលរដ្ឋឲ្យបន្តឃ្លាតឆ្ងាយពីសង្គម
#COVID-19# #កូរ៉េខាងត្បូង# #ការឆ្លង# #សុខភាព# #ជំងឺ#
16519
នៅទូទាំងប្រទេសកូរ៉េខាងត្បូង បានកត់ត្រាឃើញថ្មី ស្តីអំពីការឆ្លងកូវីដ១៩នោះ ចំនួនជាង៥០នាក់ក្នុងមួយថ្ងៃ ។ ជាពិសេសនៅតំបន់ប្រជុំជន មានការឆ្លងខ្លាំង។
ប្រភពព័ត៌មានពីបណ្តាញទូរទស្សន៍ Arirang បានផ្សាយថា នេះគឺជាថ្ងៃទី២ហើយ ដែលនៅក្នុងប្រទេសកូរ៉េខាងត្បូង បានកត់ត្រាឃើញមានអ្នកឆ្លងកូវីដ១៩ច្រើនលើសពី៥០នាក់ ។ មួយថ្ងៃមុននេះ មានករណីឆ្លងជាង៥០នាក់ផងដែរ ។
មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺរបស់កូរ៉េខាងត្បូង ហៅកាត់ថា KCDC បានបញ្ជាក់កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ថា អ្នកឆ្លងកូវីដ១៩ថ្មី សរុប៥៧នាក់ ភាគច្រើនគឺឆ្លងតាមរដ្ឋធានី ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះ មាន៤ករណីប៉ុណ្ណោះ ជាករណីឆ្លងនៅក្នុងស្រុក ។
ក្រុមហ៊ុន Richway លក់ផលិតផលថែរក្សាសម្ផស្ស សុខភាព ថែរក្សាសក់ ការថែរក្សាស្បែក របបអាហារសុខភាព និងផលិតផលអាហារបំប៉ន នៅក្នុងទីក្រុងសេអ៊ូល មានការឆ្លងកូវីដ១៩នេះច្រើន ហើយនិងនៅបន្ទប់វាយកីឡាទីន្នីសលើតុមួយកន្លែង ក៏បានឆ្លងខ្លាំងផងដែរ ។
នៅជិតទីក្រុង Yongin ក៏មានឆ្លងកូវីដ១៩ថ្មី ពាក់ព័ន្ធទៅនឹងព្រះវិហារមួយកន្លេងនោះដែរ ។
ករណីឆ្លងថ្មីបានបន្តធ្លាក់ចុះបើប្រៀបធៀបកាលពីចុងខែឧសភា ឆ្នាំ២០២០ នៅក្នុងប្រទេសកូរ៉េខាងត្បូង ។ ប៉ុន្តែបើទោះជាបែបនេះ ក៏ដោយ អាជ្ញាធរសុខាភិបាលប្រទេសនេះ ជាថ្មីម្តងទៀតបានជំរុញប្រជាជនឲ្យបន្តនៅឃ្លាតឆ្ងាយពីសង្គមសម្រាប់ជីវិតប្រចាំថ្ងៃ ដើម្បីបញ្ចៀសការឆ្លងកូវីដ១៩ ។
គួរបញ្ជាក់ថា វីរុសកូវីដ១៩នៅប្រទេសកូរ៉េខាងត្បូង ឆ្លងសរុប ១១ ៧៤១ នាក់ ក្នុងនោះបាត់បង់ជីវិត ២៧៣ នាក់ និង ១០ ៥៥២ នាក់បានជាសះស្បើយ ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស្រីៗចាំមេរៀននេះទុក ពេលដែលអ្នកមានស្នេហា បើគេមិនខ្វល់ពីអ្នក អ្នកត្រូវធ្វើរឿងទាំងនេះភ្លាម ដើម្បីឱ្យគេស្ដាយក្រោយ
គោលនយោបាយអនុគ្រោះពន្ធប្រថាប់ត្រាពាណិជ្ជកម្មសម្រាប់ចេញក្រៅប្រទេសត្រូវបានសាកល្បងនៅទីក្រុងសៀងហៃ
មហាសេដ្ឋីអចលនទ្រព្យវៀតណាមត្រូវបានកាត់ទោសប្រហារជីវិតក្នុងសំណុំរឿងឆបោកប្រាក់រាប់ពាន់លានដុល្លារ
ស្កប់ស្កល់ណាស់ហើយ ជីវិតនេះឱ្យតែអាចបំពេញនូវលក្ខខណ្ឌទាំង ៣ នេះបាន គ្មានអ្វីដែលធ្វើឱ្យទាស់ចិត្តទៀតទេ
យោបល់ទាំងអស់ (0)