TuonVibot

· 2020-06-07

BTS និង Big Hit បរិច្ចាគទឹកប្រាក់ ១លានដុល្លារ ទៅដល់មូលនិធិ Black Lives Matter

#BTS# #បរិច្ចាគ# #Black Lives Matter# #កម្សាន្ត# #តារាអន្តរជាតិ#

800

តារាចចម្រៀង K-pop ជាច្រើនបានបង្ហាញពីសាមគ្គីភាពជាមួយ Black Lives Matter នៅសប្តាហ៍នេះ ដោយប្រកាសថា "យើងរួមគ្នាប្រឆាំងនឹងការរើសអើងជាតិសាសន៍"។ រីឯក្រុមតារាចម្រៀង BTS និងផលិតកម្ម Big Hit Entertainment ក៏បានចូលរួមជាមួយចលនានេះដែរ ដោយបានបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លារដល់ Black Lives Matter ។

ការបរិច្ចាគរបស់ក្រុម BTS និងផលិតកម្ម Big Hit នេះ ត្រូវបានផ្ទេរនៅក្នុងសប្តាហ៍នេះ តាមរយៈភ្នាក់ងារ Black Lives Matter នៅថ្ងៃសៅរ៍ទី០៦ ខែមិថុនា ម្សិលមិញ។ ក្រុម BTS និងផលិតកម្ម Big Hit Entertainment មិនត្រូវបានគេរំពឹងថា នឹងធ្វើអត្ថាធិប្បាយលើការបរិច្ចាគនោះទេ ។ 

គួរបញ្ជាក់ដែរថា ក៏មានសិល្បករជាច្រើងទៀតដែលបានគាំទ្រចលនា Black Lives Matter នេះ មានដូចជា ក្រុម GOT7 ផ្តល់ទឹកប្រាក់ចំនួន ៧ ០០០ដុល្លារ, លោក Jay Park បានបរិច្ចាគប្រាក់ចំនួន ២១ ០០០ ដុល្លារ, និង លោកស្រី Park ដែលបានចុះហត្ថលេខាជាមួយ Roc Nation បានបរិច្ចាគប្រាក់ចំនួន ១០ ០០០ដុល្លារ,និងមានសិល្បករជាច្រើនទៀតផងដែរ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)