TNAOT News
· 2020-06-07
អ្នកគិតថាប្រទេសយើងមិនអី នោះគឺកំពុងប្រថុយនឹងគ្រោះថ្នាក់ធំហើយ
#COVID-19# #ប្រថុយ# #សុខភាព# #សម្តេច ហ៊ុន សែន# #ជំងឺ#
9492
ភ្នំពេញ៖ ក្នុងថ្ងៃចុងសប្តាហ៍នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំឲ្យមានការធ្វេសប្រហែស ដោយគិតថា ប្រទេសយើងមិនអី ឬគិតលេងៗថា ប្រទេសយើងមិនឆ្លងទេ នោះមានន័យថា អ្នកគិតបែបនេះ កំពុងប្រថុយនឹងគ្រោះថ្នាក់ធំហើយ។
តាមរយៈទំព័រហ្វេសប៊ុក សម្តេច ហ៊ុន សែន បានលើកឡើងថា នៅថ្ងៃចុងសប្តាហ៍ ដែលអាចមានបងប្អូនប្រជាពលរដ្ឋមួយចំនួនធ្វើដំណើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា ដែលអាចជួបជុំក្រុមមនុស្សច្រើន ឬក៏មានក្រុមគ្រួសារខ្លះនាំកូនចៅទៅទទួលទានអាហារនៅតាមភោជនីយដ្ឋាន និងដើរកំសាន្តនៅតាមផ្សារទំនើបតូច ធំជាដើម។
សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា នៅតាមផ្សារ ភោជនីយដ្ឋាន ជាពិសេសមន្ទីរពេទ្យត្រូវមានម៉ាស់ និងទឹកអាល់កុល ឬជេលប្រើប្រាស់អោយបានត្រឹមត្រូវ និងគ្រប់គ្រាន់ដើម្បីទប់ស្កាត់ការការឆ្លងរោគ ជាពិសេសគឺ កូវីដ១៩។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់បន្ថែមថា ជំងឺនេះងាយឆ្លងណាស់ កុំធ្វេសប្រហែសអោយសោះ ព្រោះ ជំងឺកូវីដ១៩ ដ៏កាចសាហាវនេះកំពុងឆ្លងរាតត្បាតនៅពាសពេញពិភពលោក ដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ដូច្នេះគ្រប់គ្នាត្រូវប្រុងប្រយ័ត្នការពារសុខភាពជាប់ជានិច្ច បើមានឆ្ងល់ ឬបញ្ហាអ្វីមិនច្បាស់អំពីជំងឺកូវីដ១៩ សូមទូរស័ព្វទៅលេខ ១១៥៕ ដោយ៖ ប៊ុនធឿន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រធានាធិបតីអ៊ុយក្រែនជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីអាល់បានីមុនជំនួបកំពូលក្រុមមេដឹកនំាបាល់កង់
មនុស្សយ៉ាងហោច ៨នាក់ រងការបាញ់ប្រហារនៅទីក្រុង Chicago សហរដ្ឋអាមេរិក
លុយហូរចូលជាបន្តបន្ទាប់! សម្រាប់ម្ចាស់ឆ្នាំទាំង ៣ រាសីប្រែជាល្អខ្លាំង លាភសំណាងចូលមករកដល់ក្នុងផ្ទះ
មនុស្ស៩នាក់ ត្រូវបានឃាត់ខ្លួនក្នុងប្រទេសតាហ្ស៊ីគីស្ថានពាក់ព័ន្ធនឹងការវាយប្រហារសាលប្រគុំតន្ត្រី នៅទីក្រុងមូស្គូ
យោបល់ទាំងអស់ (0)