TNAOT News
· 2020-06-08
SWSB ក្រុមតូច និងសមាជិកអេកូយុវទូត ចាប់ដៃគ្នាផលិតបទចម្រៀងថ្មីក្នុងការអភិរក្សសត្វផ្សោតទន្លេមេគង្គ
#SmallWorld SmallBand# #អេកូយុវទូត# #កម្សាន្ត# #តារាខ្មែរ# #ទន្លេមេគង្គ#
7339
គោលបំនងពិសេសមួយក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងទន្លេមេគង្គនិងមនុស្សឡើងវិញ សមាជិកអេកូយុវទូត ជំនាន់មេគង្គបានចាប់ដៃគ្នាជាមួយក្រុមចម្រៀង Smallworld Smallband និង (Peace Chong) ផលិតបទចម្រៀងនិពន្ធថ្មីអំពីការអភិរក្សសត្វផ្សោតទន្លេមេគង្គ។
បទចម្រៀង"ម្ចាស់ទន្លេ" និងច្រៀងរៀបរាប់ពីទេសភាពជុំវិញដងទន្លេមេគង្គ រួមបញ្ជូលអត្ថន័យដ៏ជ្រាលជ្រៅរវាងមនុស្សផ្សារភ្ជាប់នឹងធម្មជាតិរួមនឹងការស្រមើស្រម៉ៃរបស់អ្នកនិពន្ធអំពីស្នេហារវាងសត្វផ្សោតនិងមនុស្ស។
ស្នាដៃបទចម្រៀងនិពន្ធថ្មី និងការប្រើបេះដូងស្រលាញ់ទន្លេមេគង្គមកដឹកនាំគម្រោងរបស់សមាជិកអេកូយុវទូត ជំនាន់មេគង្គ នឹងក្លាយជាចលករក្នុងការក្រើនរំលឹកដល់អ្នកស្តាប់ឲ្យមានចិត្តស្រលាញ់ ការពារ ថែរក្សាទៅលើបរិស្ថាន ជាពិសេសនូវធនធានធម្មជាតិដែលកំពុងរងគ្រោះឲ្យបានកាន់តែច្រើនបន្ថែមទៀតនឹងត្រៀមចេញជាផ្លូវការតាមរយៈទំព័រយូធូបនិងហ្វេសប៊ុកផ្លូវការរបស់អេកូយុវទូត និងក្រុមតូច នាថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៧ យប់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ពេលវេលាទាំង ៤ នេះ មិនសក្តិសម សម្រាប់អ្នកទទួលទានកាហ្វេនោះឡើយ
រឿង៤យ៉ាងដែលឪពុកម្តាយត្រូវបង្រៀនកូនជាចាំបាច់ បើចង់អោយពួកគេក្លាយជាក្មេងល្អ
ជនអន្តោប្រវេសន៍ចិន ៨នាក់ បានស្លាប់ក្នុងឧបទ្ទេវហេតុលិចនាវានៅជិតតំបន់ឆ្នេរម៉ិកស៊ិក
លូកទៅមិនខុសទេ! អាហារសម្រន់ ៥ ប្រភេទល្អខ្លាំងសម្រាប់មនុស្សស្រី ធ្វើឱ្យស្រស់ស្អាត ស្បែកភ្លឺថ្លាជាងមុន
យោបល់ទាំងអស់ (0)