PhangVengAn
· 2020-06-08
Manchester United អាចនឹងបង្វែលគោលដៅរបស់ខ្លួនដោយមិនទិញ Sancho ឡើយ
#Sancho# #Aston Villa# #កីឡា# #Jack Grealish# #Premier League# #បាល់ទាត់អន្តរជាតិ#
19818
យើងដឹងហើយថា ក្លឹបបិសាចក្រហម Man Utd ហាក់មានព័ត៌មានលេចលឺច្រើន ក្នុងការចាប់អារម្មណ៏ខ្សែប្រយុទ្ធវ័យក្មេងJadon Sancho របស់ Borrusia Dortmund។

ទោះជាយ៉ាងណា ថ្មីៗនេះបើយោងតាម Mirrorក្រុម Manchester Unitedរបស់លោក Ole ហាក់ចាប់អារម្មណ៏ទៅនឹងកីឡាករJack Grealish របស់ Aston Villa ជាជាង Jadon Sancho។ មូលហេតុក្រោយការសម្រេចចិត្តនេះ គឺធ្វើឡើងក្រោយDortmund មានការទាមទារតម្លៃខ្លួនខ្ពស់ហួសហេតុ លើស១០០លានផោន ដែលធ្វើអោយក្លឹប Man Utd បង្វែលគោលដៅរបស់ខ្លួនទៅមេក្រុមAston Villa វិញ ។

គួររម្លឹកផងដែរថា Jack Grealish គឺជាកីឡាករស្នូលរបស់ក្លឹប Aston Villa ដែលជាក្លឹបកំពុងប្រឈមនឹងការកាត់ចោលទៅលីគក្រោម ដោយស្ថិតនៅលេខ ១៩ ក្នុង Premier League ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ប៊ិះចាញ់!! Griezmann ស៊ុត១គ្រាប់ជួយបារាំងតាមស្មើហុងគ្រី!!
អ៊ីតាលី យកឈ្នះវែលទៀតយប់មិញ បើទោះជាខ្លួន បានកក់កៅអីរួចស្រេចទៅវគ្គជម្រុះ!!
គ្រាប់បាល់ដូចព្យុះ!! អាល្លឺម៉ង់ស៊ីព័រទុយហ្គាល់ ៤ទល់នឹង២ រកឃើញជ័យជម្នះលើកដំបូងនៅ Euro !!
ស្មើទៀតហើយ!! អេស្ប៉ាញបន្តស្មើជាមួយប៉ូឡូញ ១ទល់នឹង១ ក្នុងការប្រកួតពូល E នៃ Euro ២០២០!!
យោបល់ទាំងអស់ (0)