Sabay
· 2020-06-08
មកដឹងហេតុផលពីក្រោយខ្នង McGregor ប្រកាសចូលនិវត្តន៍
#ចូលនិវត្តន៍# #កីឡា# #ប្រដាល់អន្តរជាតិ# #Conor McGregor#
4137
Conor McGregor បានប្រកាសចូលនិវត្តន៍ពីការប្រកួត ព្រោះចាប់ផ្ដើមធុញនឹងការប្រកួត ហើយការប្រជែងគ្នានៅសង្វៀន UFC បច្ចុប្បន្នលែងធ្វើឲ្យគេភ្ញាក់ផ្អើលទៀតហើយ។ បុរសសញ្ជាតិអៀរឡង់វ័យ៣១ឆ្នាំបានបញ្ចេញសំណេរលើបណ្ដាញសង្គម Twitter កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយនិយាយថា គេឈប់ប្រកួតទៀតហើយ។ McGregor ត្រូវបានគេរំពឹងទុកអាចនឹងប្រកួតម្ដងទៀតនៅចុងឆ្នាំនេះជាមួយ Anderson Silva, Jorge Masvidal ឬប្រកួតសងសឹកជាមួយ Khabib Nurmagomedov។
ប៉ុន្តែកីឡាករដែលមានរហស្សនាមថា "The Notorious” ថា ក្ដីរំភើបរបស់ខ្លួនជាមួយកីឡាករនេះមានរលាយអស់ទៅហើយ ទើបប្រកាសចូលនិវត្តន៍។ និយាយប្រាប់សារព័ត៌មាន Conor លើកឡើងថា ការប្រលែងធ្វើឲ្យគេរំភើបហើយ ព្រោះការរងចាំគ្មានអ្វីកើតឡើងផង។ គេត្រូវបានផ្គូផ្គងជាមួយដៃគូជាច្រើន ប៉ុន្តែគ្រប់យ៉ាងមិនកើតឡើងតាមពេលវេលា។ “ខ្ញុំធុញទ្រាន់នឹងការប្រកួតហើយ។ ខ្ញុំនៅទីនេះរងចាំមើលការប្រកួតកើតឡើង។ ខ្ញុំលែងមានក្ដីរំភើបចំពោះការប្រកួតហើយ។ ពួកគេឲ្យខ្ញុំធ្វើគីឡូឡើងចុះ ហើយផ្ដល់ការប្រកួតដ៏ឆ្កួតសម្រាប់ខ្ញុំ។ ខ្ញុំពិតជាធុញខ្លាំងណាស់"។ សម្ដីរបស់ McGregor៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
៥ យ៉ាងនេះ ស្ត្រីត្រូវនៅស្ងៀម ដើម្បីសន្សំគុណធម៌ និងបានសេចក្តីសុខក្នុងជីវិត
វិមានក្រឹមឡាំងសំឡឹងឃើញសន្ដិសុខយុទ្ធសាស្រ្ដ ដោយរួមទាំងក្នុងលំហអាកាស វិស័យមានសក្ដានុពលសម្រាប់ការសន្ទនាជាមួយអាមេរិក
ការស្លាប់ ២ករណី ត្រូវបានផ្សារភ្ជាប់នឹងក្ដីបារម្ភពីអាហារបំប៉នសុខភាពរបស់ជប៉ុន
ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ
យោបល់ទាំងអស់ (0)