SaroeunPheara
· 2020-06-08
រោងកុននៅបាងកកត្រូវបិទ ព្រោះមានអ្នករំលោភច្បាប់រក្សាគម្លាតរបស់រដ្ឋាភិបាល
#រំលោភច្បាប់# #បាងកក# #សង្គម# #រោងកុន# #ព័ត៌មានសង្គម#
2422
តាមប្រភពបានឱ្យដឹងថា ដោយសារតែចង់ទៅមើលតារាសម្តែងថៃដ៏ល្បីចំនួន ២រូបនៅក្នុងផ្សារទំនើបមួយ អ្នកគាំទ្រជាច្រើនបានរំលោភច្បាប់រក្សាគម្លាតរបស់រដ្ឋាភិបាល។
ក្រុមអ្នកគាំទ្របានប្រមូលផ្តុំគ្នានៅក្នុងផ្សារទំនើប Siam Paragon ទីក្រុងបាងកកដើម្បីបានចូលរួមការជួបសំណេះសំណាលជាមួយតារាសម្តែងលោក Anan Ying Wong និង លោក Wanarat War Ratsameerat ក្នុងការផ្សព្វផ្សាយរឿងភាគថៃថ្មីដែលមានចំណងជើងថា «End of Love »។ រូបថតនៃការជួបជុំនេះបានបង្ហាញថា មានមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាដោយភ្លេចគិតអំពីការរីករាលដាលមេរោគឆ្លង។ លោក Siam Piwat ជាអ្នករៀបចំកម្មវិធីជួបជុំបានបញ្ជាឱ្យរោងកុនបិទចំនួន ៣ថ្ងៃ ហើយពួកគេបានសុំទោសចំពោះការរៀបចំកម្មវិធីដោយមិនបានរៀបចំវិធានការឱ្យបានសមស្របទៅតាមគោលការណ៍រក្សាគម្លាតរបស់រដ្ឋាភិបាល។
រូបតំណាង
រោងកុនទាំងអស់នៅប្រទេសថៃត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញកាលថ្ងៃទី ១ ខែមិថុនា ប៉ុន្តែតម្រូវឱ្យអនុវត្តតាមវិធានការណ៍សុវត្ថិភាពដូចជាមិនបរិភោគនៅក្នុងរោងកុន និងរក្សាគម្លាតរវាងក្រុមអ្នកមើលភាពយន្ត។ ម្ចាស់សហគ្រាសនិងបុគ្គលិកក៏ត្រូវពាក់ម៉ាសគ្រប់ពេលផងដែរ។ រោងកុននៅទីក្រុងបាងកកនឹងបើកដំណើរការវិញនៅថ្ងៃពុធខាងមុខនេះ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Samuitime
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)