ថ្ងៃទី ០៩ ​ខែមិថុនា ​ឆ្នាំ​ ២០២០ អ្នកកើតឆ្នាំជូត ខាល ថោះ មមែ គួរប្រយ័ត្ន

TNAOT News 2020-06-09 09:32:46
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

តាមក្បួនហោរាសាស្ត្រ ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ឆ្នាំមមែ ឆុងជាមួយឆ្នាំឆ្លូវ ។

សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖

ឆ្នាំជូត

រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​​​នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្នប្រយែង​ការ​ទាស់សម្តី​ជាមួយ​ក្រុមមនុស្ស​ណាមួយ​កើតឡើង​។​ជម្លោះ​អាច​កើតមាន​ទាំង​នៅ​គ្រួសារ កន្លែងធ្វើការ​ងារ​ឬ​សូម្បីតែ​ការធ្វើដំណើរ​។​ការរស់នៅ​ថ្ងៃនេះ​ទាំង​ស្ត្រី​បុរស​ដោយ​សារ​ដំណើរ​ជីវិត​មិនសូវ​ល្អប្រសើរ ម្ល៉ោះហើយ​យក​ល្អ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។

ជំនួញ ៖ បើ​ចង់​បើក​របរ​រយះពេល​ខ្លីៗ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ដោយ​អាច​កើប​ផលចំណេញ​ត្រឡប់មកវិញ​គ្រាន់​កក់ក្តៅ​។​

ស្នេហា ៖ ​​​ប្រុស​ស្រី​មាន​ភាព​ងាយ​ជម្លោះ​វិវាទ ប៉ុន្តែ​ភាព​ផ្អែមល្ហែម​នោះ​ក៏មាន​ច្រើនជាង​សព្វមួយដង​។

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​ដែល​សំខាន់​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​

ជំនួញ ៖ ​រកស៊ី​ជួញដូរ​ទីជិត​ឆ្ងាយ​តែង​ហុច​ផល​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។ ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ទោះ​ដួង​រាសី​ល្អប្រសើរ​ក្តី​តែ​លោកអ្នក​គប្បី​ប្រុងប្រយ័ត្ន​ផងដែរ​ពីព្រោះថា​ឧបទ្រពចង្រៃ​មាន​យាយី​នៅឡើយ ។​

ស្នេហា ៖ ​​ប្រុស​ស្រី​មានការ​ចុះសម្រុង​និង​មាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​។

ឆ្នាំខាល

​រាសី​ស្រុតចុះ​។​

ការងារ ៖​ ​​​​​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​ស្រុតចុះ ហេតុនេះ​បើ​ចង់​ធ្វើ​អ្វី​ឃើញថា​មិន​ជឿនលឿន​ទៅមុខ​ប៉ុន្មាន​ទេ​ពិសេស​ធ្វើ​ច្រើន​បែរជា​បាន​ផល​តិច​ទៅវិញ​ទៀតផង​។

ជំនួញ ៖ មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ ជួប​ភាព​ប្រទាំង​ប្រទើស និង កើតការ​រកាំចិត្ត​ច្រើន​។​

ស្នេហា ៖ ​​​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​។

ឆ្នាំថោះ​

រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ពិសេស​ស្ត្រី​ឱ្យ​ប្រយ័ត្ន​កើត​បញ្ហា​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​។​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​ធ្វើ​មិនដឹង​មិន​ចំពោះ​ក្រុមមនុស្ស​ខ្លះ​ទើប​ប្រសើរ​។

ជំនួញ ៖ ​ថ្ងៃនេះ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ ប៉ុន្តែ​បញ្ហា​ជម្លោះ​ក៏មាន​ច្រើន​ដែរ​គប្បី​មានការ​អត់ធ្មត់​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​។​

ស្នេហា ៖ ប្រុស​ស្រី​មានការ​ប្រឆាំង​និង​បង្កបញ្ហា​ចំពោះ​គ្នាច្រើន​។

ឆ្នាំរោង​​​​​​

​រាសី​ល្អជា​មធ្យម​។

ការងារ ៖​​ ​​​រយៈកាល​កន្លងមក​កិច្ចការងារ​បាន​ចូលមក​ប៉ះទង្គិច​ចំពោះ​លោកអ្នក​ច្រើន ដូច្នេះ​ធ្វើឱ្យ​លោកអ្នក​ទទួលរង​លំបាក​ផ្លូវចិត្ត​មិន​ស្ទើរ​ឡើយ​។​ក្នុងពេល​នេះដែរ​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង​មិន​ត្រូវយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានទេ ហើយ​ត្រូវ​ចេះ​ផ្តល់​ការ​អភ័យទោស​ឱ្យបាន​ច្រើន​ទើប​ដំណើរ​ជីវិត​មាន​ភាព​សុខ​ដើម​និង​មានការ​រីកលូតលាស់​ជាង​នេះ​។

ជំនួញ ៖ ​មិនមាន​ការប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​ងាយ​ទាំង​ផ្អែមល្ហែម​និង​ងាយ​ទាំង​ប្រេះស្រាំ​ហេតុនេះ​គប្បី​រក្សា​ភាព​នឹងធឹង​ក្នុង​ខ្លួន​ទើប​ប្រសើរ​។

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​តូចធំ​និង​បើ​ចង់​ផ្តើម​ការងារ​អ្វី​ក៏​ជា​ពេលវេលា​ល្អ​ផងដែរ​។

ជំនួញ ៖ ​​មានការ​ជឿនលឿន​ទៅមុខ​និង​អាច​កើប​ផល​កម្រៃ​ត្រឡប់មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​ផង​។

ឆ្នាំមមី​

​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​​​នាពេលនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ផល​ល្អ​និង​អាក្រក់​នៅ​លាយឡំ​គ្នា​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​

ជំនួញ ៖ ​​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មីៗ​មិន​ទាស់ខុស​អ្វី​ដែរ​ពីព្រោះថា​ផល​ដែលជា​ផ្លែផ្កា​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវ​មិន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន ។​

ស្នេហា ៖ ​​​កំលោះ​ក្រមុំ​មាន​ភាព​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​។

ឆ្នាំមមែ

​រាសី​ស្រុតចុះ​។​

ការងារ ៖​​ ​នា​ថ្ងៃនេះ​លោកអ្នក​មិន​គប្បី​ប្រើ​អារម្មណ៍​តប់​ប្រ​ម៉​ល់​ឬ​មួម៉ៅ​ឡើយ​ពីព្រោះថា​ងាយ​កើតជា​រឿង​រាវ​តូចតាច​រីក​ជាធំ​វិញ​ផង​។

ជំនួញ ៖ ​បើ​ចង់​បើក​របរ​ថ្មីៗ​ពិសេស​ការ​ជួញ​ឆ្ងាយ​តែង​ផ្តល់​ផល​ល្អ​មកវិញ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច​ទើប​ប្រសើរ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ទាស់ទែង​ជួន​ផ្អែមល្ហែម​។

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​មាន​ភាពល្អប្រសើរ​ប​ន្តិ​ច​ក្តី​តែ​ផល​ប៉ះទង្គិច​តែង​កើតចេញ​មកពី​គំនិត​និង​ការយល់​ខុស​ខ្លួនឯង​ច្រើនជាង​។​

ជំនួញ ៖ ​មាន​ភាព​នឹងធឹង​ល្អ​ពោលគឺ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​មាន​ភាព​ប្រទាំង​ប្រទើស​បន្តិច​តែ​ក៏មាន​ភាព​សុខដុម​ល្អ​ផងដែរ​។​

ស្នេហា ៖ ប្រុស​ស្រី​មានការ​ទុក្ខ​ខ្វាយខ្វល់​ច្រើន​ដោយសារ​ការមិន​សូវ​ទុកចិត្ត​គ្នា​និង​មិន​ត្រូវយក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ទើប​ប្រសើរ​។

ឆ្នាំរកា

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖​ ​​​​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ឬ​ចាប់ផ្តើម​ប្រកប​កិច្ចការងារ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ផង​។

ជំនួញ ៖ មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​ផល​កម្រៃ​ទៀតសោត​គ្រាន់​កក់ក្តៅ​ផងដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​ឬ​ផ្លូវអាកាស​ក្តី​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ជឿនលឿន​ទៅមុខ​ជា​​និច្ច​។

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​​​​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​និង​ពិសេស​មាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​អ្វីមួយ​ទៀតផង​។

ជំនួញ ៖ ​ហុច​ផ្លែផ្កា​និង​ទទួលផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​ណាស់​។

ឆ្នាំកុរ

​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ទេ ហើយ​បើទោះបី​ធ្វើ​អ្វីមួយ​តែង​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ឡើយ​ហើយ​ពិសេស​មាន​បញ្ហា​ចូលលុកលុយ​យាយី​ផង​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​បើ​មាន​ជម្លោះ​វិវាទ​ក៏​ឆាប់​ត្រូវ​គ្នា​វិញ​ដែរ​។

ជំនួញ ៖ ​មានការ​ជឿនលឿន​ទៅមុខ​តិច​ណាស់ ហើយ​បើ​មាន​អតិថិជន​ជំពាក់​ប្រាក់កាស​ផង​ចូរ​ប្រយ័ត្ន​ត្រូវគេ​បោក​អសារ​ឥត​ការ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មាន​សភាព​ផ្លាស់ប្តូរ​ច្រើន​ហើយ​ម្នាក់ៗ​ក៏​ចាំតែ​ប្រឆាំង​គ្នា​ឬ​ចង់​ចាញ់ឈ្នះ​គ្នា​៕ ប្រភព៖ Cen

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។

ការណែនាំពិសេស

  • ការ​ប្រកួតរវាង Watford និង Chelsea ត្រូវ​បាន​ផ្អាក​បណ្ដោះអាសន្ន!

    Soccer24 1000 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ការ​ប្រកួតរវាង Watford និង Chelsea ត្រូវ​បាន​ផ្អាក​បណ្ដោះអាសន្ន!

    Soccer24 1000 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ការ​ប្រកួតរវាង Watford និង Chelsea ត្រូវ​បាន​ផ្អាក​បណ្ដោះអាសន្ន!

    Soccer24 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ក្រុមហ៊ុន Hyundai Home ត្រូវបានប្រកាសមុនពេល Ioniq 5 ឈានដល់ការចែកចាយនៅអាមេរិក

    Naklork IT 989 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ក្រុមហ៊ុន Hyundai Home ត្រូវបានប្រកាសមុនពេល Ioniq 5 ឈានដល់ការចែកចាយនៅអាមេរិក

    Naklork IT 989 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ក្រុមហ៊ុន Hyundai Home ត្រូវបានប្រកាសមុនពេល Ioniq 5 ឈានដល់ការចែកចាយនៅអាមេរិក

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • 2022 Genesis Electrified GV70 បង្ហាញខ្លួនជា EV ថ្មីជាមួយនឹងជួរ 310-Mile, 800V Tech

    Naklork IT 2393 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    2022 Genesis Electrified GV70 បង្ហាញខ្លួនជា EV ថ្មីជាមួយនឹងជួរ 310-Mile, 800V Tech

    Naklork IT 2393 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    2022 Genesis Electrified GV70 បង្ហាញខ្លួនជា EV ថ្មីជាមួយនឹងជួរ 310-Mile, 800V Tech

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • សម្តេចតេជោថា បើគ្មានថ្ងៃកំណើតរណសិរ្ស២ធ្នូ និងជ័យជំនះ ៧មករា ក៏គ្មានអ្វីៗដូចថ្ងៃនេះ

    ដើមអម្ពិល-DAP News 2208 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    សម្តេចតេជោថា បើគ្មានថ្ងៃកំណើតរណសិរ្ស២ធ្នូ និងជ័យជំនះ ៧មករា ក៏គ្មានអ្វីៗដូចថ្ងៃនេះ

    ដើមអម្ពិល-DAP News 2208 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    សម្តេចតេជោថា បើគ្មានថ្ងៃកំណើតរណសិរ្ស២ធ្នូ និងជ័យជំនះ ៧មករា ក៏គ្មានអ្វីៗដូចថ្ងៃនេះ

    ដើមអម្ពិល-DAP News 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប