TNAOT News
· 2020-06-09
មនុស្សយន្តផលិតនៅរុស្ស៊ី ចូលរួមបម្រើការងារក្នុងជួរប៉ូលិសអារ៉ាប់រួម
#មនុស្សយន្ត# #រុស្ស៊ី# #សង្គម# #Promobot# #ព័ត៌មានសង្គម#
6696
មនុស្សយន្ត(រ៉ូបូត)ផលិតនៅប្រទេសរុស្ស៊ី ត្រូវបានអនុញ្ញាតឲ្យចូលបម្រើការងារនៅក្នុងជួរកងកម្លាំងប៉ូលិស នៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម ។ ការងាររបស់រ៉ូបូតនេះ គឺធ្វើសកម្មភាពល្បាត ការថតវីដេអូសម្ងាត់ទៅលើបុគ្គលិក និងអ្នកដំណើរ រួមទាំងពិនិត្យមើលសីតុណ្ហភាពរបស់មនុស្សជាដើម ។

នេះបើតាមការបញ្ជាក់ប្រាប់របស់ក្រុមហ៊ុន Promobot ដែលជាក្រុមហ៊ុនផលិតមនុស្សយន្ត សម្រាប់សេវាកម្មអតិថិជន មូលដ្ឋាននៅទីក្រុង Perm ប្រទេសរុស្ស៊ី ហើយត្រូវបានប្រភព Sputnik ចុះផ្សាយកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ។

លោក Oleg Kivokurtsev ស្ថាបនិក និងជាប្រធានផ្នែកអភិវឌ្ឍន៍ បានបញ្ជាក់ថា «នេះមិនមែនជាបទពិសោធន៍នៃការអភិវឌ្ឍផលិតផលនោះទេសម្រាប់ពួកយើង ៖ មនុស្សយន្តរបស់យើង កំពុងធ្វើការនៅក្នុងជួរប៉ូលិសកាហ្សាក់ស្ថាន, ធ្វើការនៅមជ្ឈមណ្ឌលពហុមុខងារនៅតាមរដ្ឋ និងនៅតាមទីក្រុងនានារបស់ប្រទេសរុស្ស៊ី, ធ្វើការនៅការិយាល័យប្រតិបត្តិករចល័តក្នុងប្រទេសតួកគី និងធ្វើការនៅធនាគារជាតិប្រទេសអូម៉ង់ (ប្រទេសតំបន់មជ្ឈិមបូព៌ា)ជាដើម ។ នៅក្នុងការងារទាំងនោះ មនុស្សយន្តរបស់យើង មិនធ្វើនូវកំហុសឆ្គងដូចមនុស្សឡើយ ៖ ពួកវាមិនចេះធុញទ្រាន់នឹងការងារ មិនចេះធុញទ្រាន់នឹងភ្ញៀវទេសចរ មិនដែលយឺតយ៉ាវក្នុងពេលបំពេញការងារ ហើយសំខាន់បំផុត គឺវាមិនដែលធ្វើឱ្យមានកំហុសនោះទេ” ។



មនុស្សយន្តនេះនិយាយបានភាសាអង់គ្លេស និងអារ៉ាប់ ។ រ៉ូបូតទាំងអស់នោះមានមូលដ្ឋានទិន្នន័យភាសាដែលមានសំណួរ និងចម្លើយរាប់ពាន់ ក៏ដូចជាប្រព័ន្ធស្គាល់មុខមាត់ផងដែរ ។ ជាពិសេស រ៉ូបូតនេះ "ដឹង" និងស្គាល់ថា នរណាជាបុគ្គលិក, ជាប៉ូលិស, ជាភ្ញៀវទេសចរ ឬជាឧក្រិដ្ឋជនថែមទៀតផង ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Promobot បង្កើតឡើងក្នុងឆ្នាំ ២០១៥ ហើយបានក្លាយជាក្រុមហ៊ុនផលិតមនុស្សយន្តផ្តល់សេវាកម្មស្វយ័តធំជាងគេ មានសមត្ថភាព និងបំពេញបានគ្រប់ភារកិច្ចផ្សេងៗ បម្រើដល់មនុស្សនៅក្នុងប្រទេសរុស្ស៊ី ក៏ដូចជានៅអឺរ៉ុបខាងជើង និងអឺរ៉ុបខាងកើត៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មេដឹកនាំគណបក្សភឿថៃ លោកស្រី Paetongtarn Shinawatra ប្រកាសលាលែងពីតំណែង
បើអ្នកមានជំងឺប្រកាំង ហេតុអ្វីគ្រូពេទ្យឱ្យប្រើថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តទៅវិញ?
ក្រុមការងារបច្ចេកទេសនៃក្រុមការងារចំពោះកិច្ច ចុះពិនិត្យ និងវាយតម្លៃជាក់ស្តែងលើជីវភាពពលរដ្ឋ លំនៅឋានពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា
Lancang-Mekong Voices Youth Symphony Laotian Lusheng performance: Lusheng Dance
យោបល់ទាំងអស់ (0)