TuonVibot

· 2020-06-09

អាល់ប៊ុមថ្មីរបស់ក្រុម Super Junior K.R.Y បានឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងតារាង iTunes

#ចំណាត់ថ្នាក់# #តន្ត្រី# #Super Junior# #តន្ត្រីខ្មែរ# #អាល់ប៊ុម#

7008

យោងទៅភ្នាក់ងាររបស់ផលិតកម្ម SM Entertainment បានឱ្យដឹងថា នៅថ្ងៃទី៩ ខែមិថុនានេះ អាល់ប៊ុមបទចម្រៀងខ្នាតតូចទី១ របស់ក្រុមតារាចម្រៀង Super Junior K.R.Y បានឈរនៅកំពូលតារាង iTunes តាមបណ្តាប្រទេសចំនួន២៩ បន្ទាប់ពីបានផ្សាយភ្លាមៗ ។

កាលពីថ្ងៃទី០៨ ខែមិថុនា ម្សិលមិញ វេលាម៉ោង ៦ល្ងាច ក្រុម Super Junior K.R.Y បានចេញផ្សាយនូវអាល់ប៊ុមបទចម្រៀងខ្នាតតូចជាភាសាកូរ៉េលើកទី១ របស់ពួកគេ ដែលមានចំណងជើងថា “We Were Us” និងមានបទថ្មីៗសរុបចំនួន ៦បទ ។

អាល់ប៊ុមបទចម្រៀងខ្នាតតូចនេះ បានឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងតារាង iTunes ក្នុងបណ្តាប្រទេសមួយចំនួនដូចជា៖ ទីក្រុងហុងកុង, ប្រទសហ្វីលីពីន, ប្រទេសអេហ្ស៊ីប, ប្រទេសឥណ្ឌូនេស៊ី, ប្រទេសជប៉ុន, ប្រទេសឈីលី, ប្រទេសថៃ, ប្រទេសស៊ុយអែត, ប្រទេសសិង្ហបុរី, ប្រទេសម៉ិកស៊ិក, ប្រទេសវៀតណាម និងមានច្រើនជាងនេះទៀត សរុបចំនួន ២៩ប្រទេស ។

ប្រែសម្រួលដោយ៖​ វិបុត្រ

ប្រភព៖ allkpop

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)