PhangVengAn

· 2020-06-10

Chelsea ឡើងកខ្លាំង ចង់តាមទិញកីឡាករឡើងជើងម្នាក់ទៀតរបស់លីគអាល្លឺម៉ង់

#កីឡា# #Chelsea# #Leverkusen# #Bayer# #បាល់ទាត់អន្តរជាតិ#

21660

យើងបានដឹងហើយថា Chelsea និងក្លឹប RB Leipzig បានព្រមព្រៀងគ្នាហើយក្នុងការផ្ទេរ Timo Werner មកទឹកដី Standford Bridge ក្នុងលក្ខខណ្ឌ័ទិញកុងត្រាផ្តាច់។ លើសពីនេះ ក្លឹប Chelsea ក៏បានដាក់សំណើរទៅLeicester City ដើម្បីទិញយកខ្សែការពារឆ្វេងBen Chilwell ផងដែរ។

ទោះជាយ៉ាងណា ក្លឹបតោខៀវនេះមិនបានបញ្ឈប់មហិច្ឆតារបស់ខ្លួនត្រឹមនេះទេ ពេលនេះ Chelsea បានចាប់អារម្មណ៏ខ្សែប្រយុទ្ធឡើងជើង Bayer Leverkusen គឺ Kai Haverts។ ខ្សែប្រយុទ្ធនេះបានស៊ុតបញ្ចូលទីយ៉ាងច្រើន និងត្រូវបានតាមទិញយ៉ាងច្រើនពីក្លឹបធំៗ មាន Real Madrid, Manchester United ផងដែរ។

គួររម្លឹកផងដែរថា កីឡាកររូបនេះត្រូវបាន Bayer Leverkusen ដាក់ថ្លៃខ្លួនរហូតដល់75 លានផោនដែលជាចំនួនដ៏ច្រើនចំពោះខ្សែប្រយុទ្ធអាល្លឺម៉ង់វ័យត្រឹម20 ឆ្នាំ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស