
កម្ពុជា ដែនដីសុវណ្ណភូមិ
· 2020-06-10
ប្រាសាទសួព្រ័ត ឬប្រាសាទនាង ១២ នៅខេត្តសៀមរាប
#ដើរលេង# #ខេត្តសៀមរាប# #ដើរលេងស្រុកខ្មែរ# #ថ្មបាយក្រៀម# #ប្រាសាទសួព្រ័ត្រ#
28835
ប្រាសាទសួព្រ័ត្រ ឬប្រាសាទនាង ១២ គឺជាប្រាសាទដែលស្ថិតនៅក្នុងក្រុងអង្គរធំ ទល់មុខលានជល់ដំរី។ ប្រាសាទនេះមានប្រាង្គចំនួន ១២ ហេតុដូច្នេះហើយបានជាគេប្រាសាទនេះថា ប្រាសាទនាង ១២។ ប្រាសាទសួព្រ័តសាងសង់នៅដើមសតវត្សទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះសាងសង់ក្នុងរចនាប័ទ្មបាយ័នមានប៉មដូចៗគ្នាចំនួន១២ ធ្វើពីថ្មបាយក្រៀម និងថ្មភក់ ឈរទល់មុខគ្នា និងដូចគ្នាទៅនឹងលានជល់ដំរី។ នៅពីក្រោយប្រាង្គទាំងនោះមានស្រះទឹកធំចំនួនពីរ និងសំណង់អាគារចំនួនពីរទៀតដែលគេហៅថាប្រាសាទឃ្លាំងខាងជើង និងខាងត្បូង ដែលប្រើប្រាស់សម្រាប់ស្តុកទុកវត្ថុមានតម្លៃពីសម័យមុន។យោងតាមការតំណាលតៗគ្នា មានមតិ១ថាប្រាសាទសួព្រ័តនេះត្រូវបានគេប្រើសម្រាប់ចងខ្សែពួរ ភ្ជាប់ពីកំពូលមួយទៅកំពូល១ដើម្បីសម្តែងសៀករហស្សកម្មសម្រាប់ស្តេចទតកម្សាន្ត តែបើយោងតាមមតិមួយទៀតគេបានហៅប្រាសាទនេះថាជាប្រាសាទនាង១២ ព្រោះគេយល់ថាប្រាសាទទាំង១២នេះត្រូវបានប្រើសម្រាប់ឃុំឃាំងព្រះនាងទាំង១២ក្នុងរឿងពុទ្ធិសែននាងកង្រី ហើយក៏មានមតិមួយផ្សេងទៀតបានបង្ហាញថាប្រាសាទទាំង ១២នេះតំណាងអោយអាណាខេត្តសំខាន់ៗទាំង ១២ របស់ខ្មែរក្នុងសម័យនោះ។ បើយោងតាមរបាយការណ៍លោកជីវ តាក្វាន់បញ្ជាក់ថា បើមានគ្រួសារពីរមានក្តីក្តាំនឹងគ្នា ហើយរកកាត់សេចក្តីថានរណាត្រង់វៀចមិនកើត។ នៅពីមុខវាំងមានប្រាសាទតូចៗចំនួន១២ខ្នង ហើយគេបញ្ជាកូនក្តីឱ្យចូលទៅអង្គុយក្នុងប្រាសាទនេះមួយម្នាក់។ គេអង្គុយតាំងពីរ បី ឬបួនថ្ងៃទៅ បើនរណាជាអ្នកធ្វើខុសនឹងច្បាប់ ពិតជាមានភស្តុតាងលេចឡើងមិនខាន គឺបើមិនចេញកមរមាសទេ ក៏ក្អកក្តៅផ្តាសាយដែរ។ ឯអ្នកទៀងត្រង់ឥតមានផលរមាស់អ្វីឡើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា

អ្នកមិនដែលមាន ឬអ្នកក្រ ពូកែអួត តែអ្នកមានពិតប្រាកដ អត់ចូលចិត្តអួតសម្ញែងឡើយ

ទេសភាពអន្តរជាតិរបស់ក្រុងHarbin

សាកលវិទ្យាល័យ Stanford បានបង្ហាញថា កុមារដែលកើតពីម្តាយស្ថិតក្នុងក្រុមឈាមប្រភេទនេះគឺឆ្លាតបំផុត

យោបល់ទាំងអស់ (0)