TuonVibot
· 2020-06-10
Rosé បានជូនអំណោយជាបាច់ផ្កានៅថ្ងៃកំណើតរបស់ Hyeri
#Rosé# #កម្សាន្ត# #តារាអន្តរជាតិ# #BLACKPINK#
3096
កញ្ញា Rosé សមាជិកក្រុម BLACKPINK បានផ្តល់អំណោយជាបាច់ផ្កាដ៏ស្រស់ស្អាតជូនដល់កញ្ញា Hyeri នៅថ្ងៃកំណើតរបស់នាងយ៉ាងសប្បាយរីករាយជាមួយគ្នា ។

នៅថ្ងៃ០៩ មិថុនា ម្សិលមិញ Hyeri បានបង្ហោះរូបថតបាច់ផ្កាមួយយ៉ាងស្រស់ស្អាតនៅលើបណ្តាញសង្គម Instagram របស់នាង ដោយបានសរសេរថា “រីករាយថ្ងៃកំណើត”។ ភ្លាមៗនោះ Rosé ក៏បានចូលបញ្ចេញមតិក្នុងរូបថតនោះ ដោយបានសរសេរថា “រីករាយថ្ងៃកំណើត Hyeri ខ្ញុំស្រលាញ់អ្នក"

Hyeri និង Rosé ត្រូវបានគេដឹងថា ជាមិត្តភក្តិជិតស្និទ្ធនឹងគ្នា ហើយអ្នកទាំងពីរបានប្រារព្ធពិធីខួបកំណើតរបស់ Rosé នៅជាមួយគ្នា កាលពីដើមឆ្នាំនេះផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)