TNAOTបច្ចេកវិទ្យា

· 2020-06-10

រ៉ុកែត SpaceX បាញ់បង្ហោះដោយជោគជ័យឆ្ពោះទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ

#អវកាស# #NASA# #SpaceX# #បច្ចេកវិទ្យា# #វិទ្យាសាស្ត្រ#

10203

យានអវកាស SpaceX Crew Dragon បានបាញ់បង្ហោះប្រកបដោយជោគជ័យ កាលពីថ្ងៃ សៅរ៍ ដោយធ្វើដំណើរទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិជាមួយអ្នកអវកាសជើងចាស់ណាសា(NASA)ពីរនាក់។

អវកាសយានិកលោក Douglas Hurley និងលោក Robert Behnken អតីតយុទ្ធជននៃកម្មវិធីអវកាស Shuttle ស្ថិតនៅក្នុងរ៉ុកែតដែលបានបង្ហោះ។

លោកប្រធានាធិបតី Trump ដែលមានវត្តមាននៅឯមជ្ឈមណ្ឌលអង្គការណាសាសម្រាប់ការបាញ់បង្ហោះនោះ បានលើកឡើងពីការបាញ់បង្ហោះនេះថាជា "វាជាយោធាសំខាន់ណាស់"។ ហើយលោកក៏បានបន្ថែមទៀតថា “ខ្ញុំពិតជាមានមោទនភាពចំពោះគ្រប់គ្នា មិនថាជា អង្គការ NASA សាធារណៈ និងឯកជន”។

ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនរវាងក្រុមហ៊ុន SpaceX និងរដ្ឋាភិបាលអាមេរិកគឺជាលើកដំបូង ដែលក្រុមហ៊ុនឯកជនបានបញ្ជូនអវកាសយានិករបស់អង្គការណាសាទៅស្ថានីយអវកាស។

ប្រភព៖ justthenews ប្រែសម្រួល៖ រីតា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)