
TNAOT News
· 2020-06-11
អ៊ីរ៉ង់ រារែករឿបញ្ជូនប្រអប់ខ្មៅយន្តហោះអ៊ុយក្រែនទៅវិភាគ នៅបារាំង
#អ៊ុយក្រែន# #អ៊ីរ៉ង់# #សង្គម# #ការធ្លាក់យន្តហោះ# #ព័ត៌មានសង្គម# #កាណាដា#
4097
អ៊ីរ៉ង់ បានប្រាប់ភ្នាក់ងារអាកាសចរណ៍អង្គការសហប្រជាជាតិ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ថា ខ្លួនអាចបញ្ជូនប្រអប់ខ្មៅយន្តហោះអ៊ុយក្រែន ដែលត្រូវបាញ់ធ្លាក់នោះ ទៅកាន់ទីក្រុងប៉ារីស ដើម្បីធ្វើវិភាគ នៅពេលដែលប្រទេសទាំងឡាយ ដែលពាក់ព័ន្ធបានយល់ព្រម។
ប្រទេសពាក់ព័ន្ធក្នុងហេតុការណ៍ធ្លាក់យន្តហោះ នៅអ៊ីរ៉ង់នោះ មានដូចជាអ៊ុយក្រែន កាណាដា និងសហរដ្ឋអាមេរិក ។ កាលពីមុន ប្រទេសកាណាដា បានស្នើឲ្យអ៊ីរ៉ង់បញ្ជូនប្រអប់ខ្មៅទៅប្រទេសបារាំង ដើម្បីធ្វើវិភាគ។
ប៉ុន្តែរដ្ឋាភិបាលអ៊ីរ៉ង់ បានបដិសេធប្រគល់ប្រអប់ខ្មៅ ដែលថតសកម្មភាពនៅលើជើងហោះហើរអន្តរជាតិរបស់អ៊ុយក្រែន។ យន្តហោះអ៊ុយក្រែនត្រូវបានបាញ់ទម្លាក់ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ នៅក្បែរទីក្រុងតេអេរ៉ង់ តាមរយៈប្រព័ន្ធមីស៊ីលបាញ់ចេញពីដីទៅលើអាកាស ដោយសម្លាប់មនុស្សចំនួន១៧៦នាក់ ក្នុងនោះមានជនជាតិកាណាដា៥៥នាក់ ។
លុះនៅក្នុងខែមីនា ឆ្នាំ២០២០ អ៊ីរ៉ង់បានប្រាប់ភ្នាក់ងារអាកាសចរអង្គការសហប្រជាជាតិថា ខ្លួនអាចបញ្ជូនប្រអប់ខ្មៅទៅឲ្យប្រទេសអ៊ុយក្រែន ។ ប៉ុន្តែនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ អ្នកតំណាងមកពីប្រទេសអ៊ីរ៉ង់ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំជាក់លាក់របស់ក្រុមប្រឹក្សាគ្រប់គ្រងភ្នាក់ងារអាកាសចរណ៍អង្គការសហប្រជាជាតិថា ទីក្រុងតេអេរ៉ង់ នឹងបញ្ជូនប្រអប់ខ្មៅដែលខូចខាតធ្ងន់ធ្ងរនោះ ទៅឲ្យទីភ្នាក់ងារស៊ើបអង្កេតគ្រោះថ្នាក់ផ្លូវអាកាស BEA របស់ប្រទេសបារាំង ដើម្បីវិភាគ ។
ប្រភពបាននិយាយក្នុងលក្ខខណ្ឌអនាមិកថា “អ៊ីរ៉ង់បានបញ្ជាក់ថា នឹងបញ្ជូនប្រអប់ខ្មៅទៅកាន់ទីក្រុងប៉ារីសក្នុងពេលឆាប់ៗនេះ ក្រោមកិច្ចព្រមព្រៀងរបស់ប្រទេសដែលពាក់ព័ន្ធនឹងការស៊ើបអង្កេតនេះ” ។
អ្នកនាំពាក្យរបស់រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនកាណាដា Marc Garneau បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការពិភាក្សាអំពីប្រអប់ខ្មៅ ដែលត្រូវបានបញ្ជូនទៅកាន់ទីក្រុងប៉ារីសនោះទេ។
ប្រទេសអ៊ីរ៉ង់បានប្តេជ្ញាកាលពីខែមីនា ឆ្នាំ២០២០ថា ពួកគេនឹងបើកចំហរនៅក្នុងការបញ្ជូនប្រអប់ខ្មៅនេះ ។
យោងតាមវិធានរបស់អង្គការសហប្រជាជាតិ អ៊ីរ៉ង់រក្សាការត្រួតពិនិត្យជាទូទៅការស៊ើបអង្កេត ខណៈដែលសហរដ្ឋអាមេរិក និងអ៊ុយក្រែន ត្រូវបានទទួលស្គាល់ជាប្រទេសដែលយន្តហោះនេះផលិត និងប្រតិបត្តិការ ខណៈប្រទេសកាណាដា ក៏បានដើរតួជាប្រទេសដែលជនរងគ្រោះបំផុតក្នុងហេតុការណ៍បាញ់ទម្លាក់យន្តហោះនោះផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់
អាហារ ៥ ប្រភេទ ដែលមិនគួរញ៉ាំ ជាមួយគ្រឿងស្រវឹង
ប្រទេសថៃប្រកាសបិទបញ្ចប់ការស្វែងរកជនរងគ្រោះនៅទីតាំងអគារ ដែលបានដួលរលំដោយសាររញ្ជួយដី
អ្នកគាំទ្រថ្នាក់ជាតិនៃព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា កំពុងរង់ចាំលោកអ្នកនៅ Yabuli!
យោបល់ទាំងអស់ (0)