PhangVengAn
· 2020-06-11
Sarri ចង់ទិញកីឡាកររបស់Real Madrid ម្នាក់
#Juventus# #Real Madrid# #កីឡា# #ខ្សែការពារ# #បាល់ទាត់អន្តរជាតិ#
21998
គ្រូបង្វឹករបស់ក្លឹបសេះបង្កង់ Juventusកំពុងមានបញ្ហារឿងខ្សែការពារស្លាបស្តាំខ្លាំង ក្រោយ Danilo ហាក់ធ្វើមិនសូវល្អ គាប់ចិត្តគ្រូបង្វឹកសញ្ជាតិអ៊ីតាលីនេះសោះ។

បើយោងតាមការចុះផ្សាយរបស់វេបសាយមួយ បានអោយដឹងថា គ្រូបង្វឹក Maurizio Sarri មិនសប្បាយចិត្តនឹងទម្រង់លេងរបស់ ខ្សែការពារ Daniloដែលបានប្ដូរ ពីក្លឹប Manchester City ជាមួយ Joao Cancelo ហើយគ្រូបង្វឹករូបនេះមានក្តីបំណងចង់ពិភាក្សា ជាមួយក្លឹប Real Madrid សម្រាប់ការទិញ Odriozola។

គួរបញ្ជាក់ផងដែរថា អនាគតរបស់ខ្សែការពារវ័យ២៤ឆ្នាំOdrioozolaហាក់មានភាពស្រពិចស្រពិល ដោយរង់ចាំការសម្រេចចិត្តរបស់ក្លឹបReal Madrid ខណៈដែល ខ្សែការពារ Dani Carvajal នៅតែជាជម្រើសទី១សម្រាប់គ្រូបង្វឹក Zinedine Zidaneនៅឡើយ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ប៊ិះចាញ់!! Griezmann ស៊ុត១គ្រាប់ជួយបារាំងតាមស្មើហុងគ្រី!!
អ៊ីតាលី យកឈ្នះវែលទៀតយប់មិញ បើទោះជាខ្លួន បានកក់កៅអីរួចស្រេចទៅវគ្គជម្រុះ!!
គ្រាប់បាល់ដូចព្យុះ!! អាល្លឺម៉ង់ស៊ីព័រទុយហ្គាល់ ៤ទល់នឹង២ រកឃើញជ័យជម្នះលើកដំបូងនៅ Euro !!
ស្មើទៀតហើយ!! អេស្ប៉ាញបន្តស្មើជាមួយប៉ូឡូញ ១ទល់នឹង១ ក្នុងការប្រកួតពូល E នៃ Euro ២០២០!!
យោបល់ទាំងអស់ (0)