SaroeunPheara

· 2020-06-11

Dortmund ត្រៀមបន្តកុងត្រាថ្មីជាមួយអ្នកចាំទី Bürki រហូតដល់ឆ្នាំ២០២៣

#កីឡា# #Dortmund# #កុងត្រា# #អ្នកចាំទី# #បាល់ទាត់អន្តរជាតិ#

3164

យោងតាមកាសែតនៅអាល្លឺម៉ង Kicker បានឱ្យដឹងថា ក្លិប Borussia Dortmund នឹងបន្តកុងត្រាថ្មីជាមួយកីឡាករអ្នកចាំទី Roman Bürki រហូតដល់ឆ្នាំ២០២៣។

អ្នកចាំទីសញ្ជាតិស្វីសវ័យ២៩ឆ្នាំរូបនេះ នឹងត្រូវផុតកុងត្រានៅចុងខែមិថុនាខាងមុខ ប៉ុន្តែរូបគេនៅតែទទួលបានការទុកចិត្តពីសំណាក់លោក Favre អ្នកចាត់ការទូទៅក្លិប Dortmund ហើយលោកចង់ឱ្យក្លិបផ្តល់កិច្ចសន្យាបន្ថែមដល់រូបគេបន្តទៀត។

ថ្មីៗនេះ Bürki ក៏ត្រូវបានក្លិបតោខៀវ Chelsea ចាប់អារម្មណ៍ចង់ចុះហត្ថលេខានៅក្នុងរដូវក្តៅនេះផងដែរ ប៉ុន្តែរូបគេនៅតែចង់បន្តកិច្ចសន្យាលេងឱ្យក្លិប Dortmund ២ទៅ៣ឆ្នាំខាងមុខទៀត៕

 កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ getfootballnewsgermany

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស