
SaroeunPheara
· 2020-06-11
បុរសរុស្ស៊ីម្នាក់និងថៃពីរនាក់ត្រូវចាប់ខ្លួនពីបទដឹកកញ្ឆាអំឡុងពេលបម្រាមគោចរ
#ជនជាតិរុស្ស៊ី# #គ្រឿងញៀន# #សង្គម# #ព័ត៌មានសង្គម# #បម្រាមគោចរ#
2958
បុរសជនជាតិរុស្ស៊ីម្នាក់និងបុរសជនជាតិថៃ ២នាក់ត្រូវបានចោទប្រកាន់ពីបទរត់ពន្ធគ្រឿងញៀនបន្ទាប់ពីកញ្ឆាចំនួន ២៩៦កញ្ចប់ត្រូវបានរឹបអូសចេញពីឡានដឹកទំនិញរបស់ពួកគេនៅក្នុងខេត្ត Maha Sarakham ក្នុងអំឡុងពេលបម្រាមគោចរ។ ប្រធានការិយាល័យអន្តោប្រវេសន៍លោកឧត្តមសេនីយ៍ Sompong Chingduang បានប្រកាសចាប់ខ្លួនជនសង្ស័យទាក់ទងនឹងគ្រឿងញៀនទាំង ៣នាក់កាលពីថ្ងៃព្រហស្បតិ៍។
លោកឧត្តមសេនីយ៍ Sompong Chingduang បានថ្លែងថា ជនសង្ស័យទាំងនោះមានដូចជាលោក Kirill អាយុ ២២ឆ្នាំ ជនជាតិរុស្ស៊ី និងជនជាតិថៃពីរនាក់ទៀតដែលម្នាក់ឈ្មោះ Kritsda អាយុ ២៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ Surachart អាយុ ៤១ ឆ្នាំត្រូវបានចោទប្រកាន់ពីបទរួមដៃគ្នារត់ពន្ធគ្រឿងញៀន និងរំលោភលើក្រឹត្យគ្រាអាសន្ននិងបម្រាមគោចរពេលយប់របស់ប្រទេសថៃ។ ប៉ូលិសអន្តោប្រវេសន៍បាននិយាយថាជនជាតិថៃទាំងពីរនាក់ត្រូវបានចាប់ខ្លួននៅថ្ងៃទី៩ ខែឧសភាជាមួយថ្នាំញៀននៅក្នុងឡានដឹកទំនិញរបស់ពួកគេ។ ជនល្មើសឈ្មោះ Surachart បានរត់គេចខ្លួន ប៉ុន្តែលោកបានប្រគល់ខ្លួនឱ្យប៉ូលិសវិញនៅថ្ងៃទី២២ ខែឧសភា។
រូបតំណាង
ប៉ូលិសអន្តោប្រវេសន៍បានទទួលព័ត៌មានថា ជនសង្ស័យជនជាតិរុស្ស៊ីតែងតែធ្វើដំណើរទៅខេត្តជាប់ព្រំដែនតាមដងទន្លេមេគង្គ។ ក្នុងរយៈពេល ៣ឆ្នាំ បុរសនេះបានចូលប្រទេសថៃចំនួន ១៧ដង។ មន្ត្រីការិយាល័យអន្តោប្រវេសន៍បាននិយាយថាការចូលលើកដំបូងរបស់គាត់គឺនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០១៧ ហើយការចូលលើកចុងក្រោយគឺនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ កាលពីថ្ងៃទី៩ ខែឧសភា ក្រុមជនល្មើសទាំងបីនាក់បានរត់ពន្ធគ្រឿងញៀនខុសច្បាប់ចូលទៅខេត្ត Maha Sarakham។ ជនល្មើសមិនព្រមឈប់ឡានឱ្យប៉ូលិសត្រួតពិនិត្យតាមដងផ្លូវឡើយ ទើបប៉ូលិសស្ទាក់ឡានហើយបានឆែកឆេរឃើញកញ្ឆាចំនួន ២៩៦កញ្ចប់នៅក្នុងប្រអប់ចំនួន៩ ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ថៅកែហាងពេជ្រ ទ្រី ដាណា លេងធម៌ក្ដៅទៅកាន់អ្នករើសអើង និងលេងសើចលើរូបភាព និងវីដេអូខ្លួន
តើវាពិតទេ? បើជំងឺរើមរាលដាលពាសពេញរាងកាយ តើវានឹងបណ្តាលឲ្យស្លាប់ដែរឬទេ?
បុគ្គលឆ្លាត ចំពោះ៤ប្រការនេះគឺគេមិនបើកមាត់អួតដាច់ខាត សុខចិត្តស្ងៀមស្ងាត់ប្រសើរជាង
តើមានចម្ងល់ឬទេ ហេតុអ្វីបានជាអ្នកដទៃ ចាក់ក្រឡេករសើប ដល់ចាក់ខ្លួនឯង មិនរសើប?
យោបល់ទាំងអស់ (0)