TuonVibot

· 2020-06-11

Han So Hee បានជជែកជាមួយអ្នកដឹកនាំដើម្បីសម្តែងក្នុងរឿងភាគថ្មីមួយ

#Han So Hee# #រឿងភាគថ្មី# #កម្សាន្ត# #តារាអន្តរជាតិ# #តារាសម្តែង#

3452

នៅថ្ងៃទី១១ ខែមិថុនានេះ ត្រូវបានគេរាយការណ៍ឱ្យដឹងថា តារាសម្តែង កញ្ញា Han So Hee ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង នឹងត្រូវសម្តែងក្នុងរឿងភាគថ្មីមួយ ដែលមានចំណងជើងថា “Undercover” ។

ឆ្លើយតបទៅនឹងរបាយការណ៍នេះផលិតកម្ម 9ato Entertainment របស់នាងបានប្រាប់ឱ្យដឹងថា “នោះគឺជាការពិតដែលថា Han So Hee នឹងត្រូវធ្វើការសម្តែងក្នុងរឿង “Undercover” នេះ ប៉ុន្តែមិនទាន់ដឹងពីកាលបរិច្ចេទនៅឡើយទេ ។ 

រឿង "Undercover" គឺជារឿងភាគមួយដែលនឹងធ្វើការចាក់ផ្សាយតាមប្រព័ន្ធ Netflix ហើយរឿងថ្មីនេះផងដែរនឹងត្រូវដឹកនាំដោយលោក Kim Jin Min ដែលធ្លាប់ដឹកនាំរឿង "Extracurricular" ពីមុន និងទទួលបានជោគជ័យយ៉ាងខ្លាំង ។ 

គួរបញ្ជាក់ដែរថា Han So Hee ធ្លាប់បានសម្តែងក្នុងរឿងភាគជាច្រើនរួមមាន រឿង “Into the World Again”, រឿង “Money Flower”, រឿង “100 Days My Prince” និងថ្មីៗនេះ គឺរឿង “The World of the Married” ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ soompi

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)