TNAOT News

· 2020-06-12

អឺរ៉ុប​បារម្ភ​ពី​ការឆ្លងកូវីដ​១៩​ថ្មី មកពីបាតុកម្ម​

#អឺរ៉ុប# #បាតុកម្ម# #សង្គម# #COVID 19# #ព័ត៌មានសង្គម#

8708

កាលពីពេលថ្មីៗនេះ​ មានពលរដ្ឋ​រាប់សិបពាន់នាក់ បាននាំគ្នាធ្វើបាតុកម្ម ប្រមូលផ្តុំគ្នា នៅទីក្រុងធំៗ​ ក្នុងតំបន់អឺរ៉ុប​ ដើម្បីប្រឆាំងនឹងការរើសអើងជាតិសាសន៍​ ក្រោយការស្លាប់របស់ជនជាតិស្បែកខ្មៅ George Floyd នៅអាមរិក ។

មន្ត្រី​ជាន់ខ្ពស់ និងក្រុមឯកទេសតំបន់អឺរ៉ុប​​ EU ​កាលពីថ្ងៃទី​១១ ខែមិថុនា បានលើកឡើងថា អឺរ៉ុប​អាចប្រឈមនឹងការឆ្លងរាលដាលកូវីដ​១៩ នាពេលខាងមុខ ដោយសារតែ​ការប្រមូលផ្តុំបាតុកម្ម​។ ការធ្វើបាតុកម្ម បានធ្វើឲ្យ​ច្បាប់គម្លាតសង្គម មិនមានប្រសិទ្ធភាព​ជាហេតុផលធ្វើឲ្យការឆ្លងរាលដាលកាន់តែខ្លាំងឡើង​។

មានប្រសាសន៍ នៅក្នុងកិច្ចប្រជុំ លោក Jozef Kesecioglu ប្រធានសមាគមអ្នកតំណាងវិជ្ជមានអឺរ៉ុប (ESICM) បានបញ្ជាក់ថា​ បើតាមច្បាប់ គឺពលរដ្ឋត្រូវតែឈរគម្លាតពីគ្នា១,៥ម៉ែត្រ ប៉ុន្តែពលរដ្ឋបែរជាឈរក្បែរគ្នា កាន់ដៃគ្នា​ គឺជារឿងមិនល្អឡើយ។ លោកបន្តទៀតថា អឺរ៉ុប អាចនឹងមាន ករណីឆ្លងកូវីដ១៩កើនឡើងច្រើន ក្នុងរយៈពេល​២សប្តាហ៍ខាងមុខ។

ភាគច្រើន​ប្រទេសជាសមាជិក អឺរ៉ុប​បានឆ្លងផុតដំណាក់កាលកំពូល ​នៃការឆ្លងរាលដាលកូវីដ​១៩ ហើយចាប់ផ្តើមដំណើរការសេដ្ឋកិច្ច និងសង្គមឡើងវិញ​។ ប៉ុន្តែក្រោយបាតុកម្ម​ផ្ទុះឡើង​ អាចបង្កឲ្យមានករណីឆ្លងថ្មី កើនឡើងវិញ៕ ប្រែសម្រួលដោយ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)