បង្ហោះផ្សាយ

ខ្មែរ

Samphy

· 2020-06-12

គ្រឹះស្ថានសិក្សាឯកជន៖ ការប្រឡងដាក់និទ្ទេស គឺជារឿងអយុត្តិធម៌សម្រាប់សិស្ស

10210

អត្រាសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ ឆ្នាំ២០១៩-២០២០ អាចនឹងមានកំណើនធ្លាក់ច្រើនលើសលុប ប្រសិនបើក្រសួងអប់រំយុវជននិងកីឡា នៅតែអនុវត្តគោលការ អ្នកចេះគឺជាប់ ដោយកំណត់​យកពិន្ទុខ្ពស់ តាមនិទ្ទេសពី A-F ដូចជាការប្រឡង ដែលកើតមានកាលឆ្នាំមុនៗ។

បណ្តាគ្រឹះស្ថានអប់រំឯកជននានា នៅប្រទេសកម្ពុជា បានស្នើឱ្យក្រសួងអប់រំយុវជន និងកីឡា ត្រូវពិនិត្យពិចារណាឡើងវិញ ទៅលើគោលការប្រឡង សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ដោយមិនគួរកំណត់ឱ្យមានការដាក់ពិន្ទុខ្ពស់ និងការដាក់និទ្ទេស ឱ្យដូចឆ្នាំមុនៗនោះឡើយ។

បើតាមលោកប៉ិច បូឡែន អគ្គនាយក Westline Education Group បានឱ្យដឹងថា ពីមុនគោល​ការរបស់​ក្រសួងអាចអនុញ្ញាត ឱ្យគ្រឹះស្ថានសិក្សាឯកជន ធ្វើការប្រឡងតាមប្រព័ន្ធអនឡាញ ប៉ុន្តែឥឡូវនេះលោកនៅរង់ចាំដំណឹងថ្មីបន្តទៀត ពីខាងក្រសួង។

លោកប៉ូឡែនមានប្រសាសន៍ថា កន្លងមកនេះក្រសួងអប់រំ ធ្លាប់បានព្រលយពាក្យថា លទ្ធផលនៃការប្រឡងឆ្នាំនេះ វាមិនដូចរាល់ឆ្នាំនោះទេ វាជាសម័យប្រឡងកូវីដ ដូច្នេះវាគឺជាលទ្ធផលរបស់គ្រូ ហើយក្រសួង គួរទទួលយកនូវលទ្ធផលនេះដូចគ្នា។ 

លោកថា” អត់មានអាចជាកត្តារាំងស្ទះអ្វីទេ សូម្បីតែនិទ្ទេស ព្រោះកន្លងមកនេះ រដ្ឋមន្ត្រីបានលើកឡើងថា ការប្រឡងឆ្នាំនេះ គឺមិនមាននិទ្ទេសទេ”។

លោកវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក​នៃ​វិទ្យាស្ថាន និង​ជានាយកសាលាអន្តរទ្វីបអាមេរិកាំង បានឱ្យដឹងថា ចំពោះការប្រឡងមធ្យមសិក្សាឆ្នាំនេះ ប្រសិនបើដាក់និទ្ទេសកំនត់ពិន្ទុប្រឡងដូចឆ្នាំមុនៗ គឺមិនយុត្តិធ៌ម សម្រាប់សិស្ស ព្រោះសិស្សទាំងនៅខេត្ត និងជនបទ មិនសូវបានទទួលការសិក្សាពេញលេញ ។

លោកបញ្ជាក់ថា “អំឡុងពេលកើតមានវិបត្តិកូវីដ១៩ ប្រទេសជិតខាង បានរុញឱ្យសិស្សជាប់ទាំងអស់ គឺមិនមានអ្នកណាធ្លាក់ឡើយ។ ប៉ុន្តែបើសិនជាក្រសួងមានគោលការកំណត់យក​និទ្ទេស​ដូចឆ្នាំ​មុនៗ គឺអត្រាសិស្សនៅប្រទេសកម្ពុជា និងមានការធ្លាក់ច្រើនលើសលុប”។

លោកបន្តថា សម្រាប់សិស្សឆ្នាំនេះ គឺមិនបានត្រៀមខ្លួ​ន មិនបានទៅរៀនគួរ ហើយសិស្សបានបាក់ទឹកចិត្ត នឹងនៅវិលវក់ មិនបានគិតពីការសិក្សាប៉ុន្មាននោះទេ ពួកគេបានគិតតែម្យ៉ាងគត់ គឺបញ្ហាសុខភាព។

បើតាមអ្នកជំនាញផ្នែកអប់រំវិស័យឯកជន ខាងលើនេះបានឱ្យដឹងថា ក្រោយវិបត្តិកូវីដ ក្រសួងបានចាត់វិធានការបិទសាលារៀន ហើយបង្វែរកម្មវិធីអប់រំសិស្សដោយបង្រៀនតាម​ប្រព័ន្ធអន​ឡាញ​វិញ។

ការបង្រៀនតាមប្រព័ន្ធអនឡាញ វាមិនបានបំពេញ ទៅលើការសិក្សារបស់សិស្ស ឱ្យគ្រប់គ្រាន់នោះឡើយ ហើយអ្នករស់នៅតាមជនបទ គឺខ្វះឧបករណ៍ និងសម្ភារៈរៀនផងដែរ ពិសេសគឺបញ្ហាអ៊ីនធើណេតតែម្តង។

ទាក់ទងទៅនឹងសំណួរដែលបានលើកឡើងថា គ្រឹះស្ថានអប់រំឯកជន មានការគាំទ្រទៅលើការប្រឡងមិនឱ្យមានការកំណត់យកនិទ្ទេស សម្រាប់ឆ្នាំនេះ។ ជាមួយគ្នាផងដែរ អ្នកនាំពាក្យក្រសួង​អប់រំ​យុវជននិងកីឡា លោករស់ សុវាចា បានប្រាប់ឱ្យដឹងដែរថា នោះគឺជាទស្សនៈ របស់ក្រុមការងារវិស័យឯកជន​។ លោកបញ្ជាក់ថា ពាក់ព័ន្ធព័ត៌មាននៃការប្រឡងឆ្នាំនេះ ក្រសួងនឹងជម្រាប​ជូន​ព័ត៌​មានជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា ឈរក្នុងស្មារតីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការពន្យារពេលកាលបរិច្ឆេទ នៃសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ។ ហើយក្រសួងគ្រោងនឹងជម្រាបជូនដំណឹងនៃកាលបរិច្ឆេទ នៃសម័យប្រឡង នៅពេលក្រោយ៕ ដោយ៖ ឃួន លក្ខិណា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (116)

Ah pha 22

· 2020-06-17

🙄🙄🙄🙄

មួន សុធន

· 2020-06-14

មិនដឹងជាយ៉ាងណាទេ😮😮😮😮😮

USER_93420198

· 2020-06-14

😊😊😊

Keang Seyha Official

· 2020-06-14

ពិតមែនហើយ

Eii Maliya

· 2020-06-14

❤❤❤❤

ID1321301573898680

· 2020-06-14

មិនដឹងជាយ៉ាងណាទេ😮😮😮😮😮

មិត្ត678301297

· 2020-06-14

😘😘👍👍👍👍

Sreymao 2

· 2020-06-14

👍👍👍

Pheakdy Music

· 2020-06-14

👍👍👍👍👍👍

មិត្ត714974821

· 2020-06-14

👍

Chris168

· 2020-06-14

😊😊

ID76922309

· 2020-06-14

Hi

Meth II Meth

· 2020-06-14

😮

មិត្ត23943305

· 2020-06-14

😊

មិត្ត34559726

· 2020-06-14

ប្រាកដហើយ

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 8
ទៅកាន់