ទសប៉ាកកា
· 2020-06-13
ភាពប្រែប្រួលរបស់មនុស្ស គឺប្រែប្រួលទៅតាមកំលាំងទំនាយរបស់បទពិសោធន៍នៃជីវិត
#បទពិសោធន៍# #ចំណេះដឹង# #ភាពប្រែប្រួល# #គុណសម្បត្តិ# #អប់រំ និងការងារ#
22680
លើលោកនេះ មានមនុស្សរាប់ម៉ឺនជំពូក ហើយប្រភេទទាំងនោះមានគុណសម្បត្តិ និងគុណវិបិត្តទៅតាមជំពូកនីមួយៗ។ ជំពូកខ្លះចូលចិត្តល្អទៅល្អមក ជំពូកខ្លះចូលចិត្តតែភាពល្អសម្រាប់ខ្លួន ហើយជំពូកខ្លះទៀតខ្វល់ពីមនុស្សជុំវិញខ្លួនជាងខ្លួនឯង និងនៅមានជាច្រើនជំពូកផ្សេងទៀត។

មនុស្សគឺប្រែប្រួល ប្រែប្រួលទៅតាមកំលាំងទំនាយរបស់បទពិសោធន៍នៃជីវិត។

ជំពូកមនុស្សខ្លះល្អណាស់! ចូលចិត្តយកអាសារអ្នកដទៃ ហើយតែងតែស្មោះត្រង់។ ប៉ុន្តែភាពល្អ ក៏មិនប្រាកដថាតបស្នងដោយភាពល្អគ្រប់ពេលនោះដែរ។ ឯលទ្ធផលរបស់មនុស្សត្រង់ គឺការឈឺចាប់ ជាហេតុដែលធ្វើអោយមនុស្សផ្លាស់ប្តូរទៅជាជំពូកមួយផ្សេងទៀត។ ពេលខ្លះ អាចនឹងគិតថាធ្វើល្អកាន់តែច្រើន ជួបរឿងអាក្រក់កាន់តែច្រើន ហើយពេលខ្លះជាប់ឈ្មោះជាមនុស្សល្ងង់នឹងភាពស្មោះត្រង់ថែមទៀត (ដែលគេហៅថាមិនចេះបត់បែន ងាប់ក្រឡា) រហូតក្លាយជាមានចេតនាផ្លាស់ប្តូរខ្លួនឯងទៅតាមអ្នកដទៃ។ មនុស្សត្រង់ អត់ចេះលាក់អារម្មណ៍ទេ ហើយក៏ចូលចិត្តនិយាយតែពាក្យពិត ប៉ុន្តែវាបែរជាចំណុចខ្សោយសម្រាប់មនុស្សមួយជំពូកផ្សេងទៀត ដែលមានដុងវ័យឆ្លាតខាងគិតគូរប្រយោជន៍ខ្លួនឯងពីកំណើត។

ជំពូកមនុស្សខ្លះ ចូលចិត្តគីតតែពីប្រយោជន៍ផ្ទាល់ខ្លួន មិនខ្វល់ថាអ្នកណាស្លាប់ឬរស់ សំខាន់អោយតែខ្លួនឯងបានសុខ គឺជាប្រភេទមនុស្សអត្មានិយម។ មានពេលខ្លះ អាចនឹងដើម្បីតែយកល្អខ្លួនឯង ក៏ធ្វើទង្វើមិនត្រឹមត្រូវគ្រប់បែបយ៉ាងដើម្បីបំផ្លាញអ្នកដទៃ ហើយឆ្លាតវ័យបំផុតក្នុងការលើកតម្លៃខ្លួនឯងដោយមានកិត្តិយស។
មែនហើយ គឺម្នាក់ម៉្យាង គ្មានអីអាក្រក់ទេ អាស្រ័យលើសាមុីខ្លួនចង់បានកិត្តិយស និងសេចក្តីថ្លៃថ្នូរដោយរបៀបណា ដោយវិធីស ឬវិធីខ្មៅ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)