
Planet Diew
· 2020-06-13
ដំណើរដោយថ្មើរជើងទៅថ្មលយ
#ដើរលេង# #គិរីរម្យ# #ថ្មើរជើង# #ដើរលេងស្រុកខ្មែរ# #ថ្មលយ#
25449
ថ្មលយ ជាគោលដៅទាក់ទាញមួយ ក្នុងចំណោមគោលដៅពេញនិយមផ្សេងៗទៀត ដែលស្ថិតនៅក្នុងឧទ្យានជាតិព្រះសុរាម្រិត កុសុមៈគិរីរម្យ ។
ទៅតាមណា? ពេលធ្វើដំណើរឡើងមកឩទ្យានជាតិគិរីរម្យ មកដល់ចំនុចរង្វង់មូលនាគបាញ់ទឹក យើងត្រូវបត់ស្ដាំតាមផ្លូវដីក្រហមមួយ ។ ផ្លូវពីរង្វង់មូលនេះទៅដល់ថ្មលយតែម្តង មានចំងាយប្រមាណ ៧ គីឡូម៉ែត ដែលជាប្រភេទផ្លូវលំ ដីក្រហម កាត់ព្រៃស្រល់រាប់រយហិចតា ។ ជាទូទៅផ្លូវមានស្ថានភាព មិនលំបាកទេ ប៉ុន្តែមានចំនុច ២ ៣កន្លែងដែលពិបាកខ្លាំង ដែលមិនគួរយកឡានទៅនោះទេ ! ប៉ុន្តែបើជិះម៉ូតូគឺមានភាពងាយស្រួលជាង! នេះជាលើកទីមួយដែលដៀវ ទៅថ្មលយ ! ដំបូងគិតថាចង់ជួលម៉ូតូជិះទៅ ប៉ុន្តែបន្ទាប់ពីសួរនាំអ្នកលក់ដូរនៅរង្វ់មូលនោះ ក៏សំរេចចិត្តទៅដោយដើរ ព្រោះចំងាយត្រឹមតែ ៧ គីឡូម៉ែតហ្នឹង! ចំណែកឯឡានគឺអាចផ្ញើរអ្នកលក់ដូរនៅម្តំរង្វង់មូលបាន ! ប៉ុន្តែបើអ្នកជិះឡានទៅតែមិនចង់ដើរ អាចទាក់ទងអ្នកលក់នៅទីនោះ គឺមានម៉ូតូឌុប ដែលម៉ូតូមួយជិះបានម្នាក់ (រឺអាច ពីរអ្នកបើមាឌតូច) ក្នុង តំលៃ ៤០០០០ រៀលទាំងទៅទាំងមក ។
ម៉េចដែរ? ប្រាកដជាមិនស្តាយក្រោយទេ !ដោយសារដៀវចូលចិត្តដើរ អញ្ចឹងការដើរគឺបានទទួលអារម្មណ៍ល្អតាំងពីដើមផ្លូបដល់គោលដៅ! ប្រាកដជាលំបាក ហើយចំលែកបន្តិចហើយ ព្រោះអ្នកទៅទីនោះសឹងតែទាំងអស់គេជិះម៉ូតូទៅ រឺ ឡានធំៗខ្ពស់ ដល់ពេលឃើញយើងដើរម្នាក់ៗគេមើលមុខដែរ ប្រហែលគេឆ្ងល់ដឹង !ហេហេ! តាមផ្លូវគឺដើរកាត់ព្រៃស្រល់ ដើរខៀវស្រងាត់ មានកន្លែងខ្លះចុះឡើងទួលដែរ ប៉ុន្តែមិនខ្ពស់អីនោះទេ ហើយចំនែកផ្លូវក៏មិនលំបាកអីដែរ ព្រោះយើងដើរតាមផ្លូវលំគេរហូតហ្នឹង គ្រាន់តែថាដល់កន្លែងខ្លះវាមានផ្លូវបំបែក រឺដានផ្លូវច្រើន ប៉ុន្តែបើយើងមើលសញ្ញាបង្ហាញផ្លូវរបស់គេដែលមានជាហូរហែរហ្នឹង គឺមិនមានបញ្ហានោះទេ ។ ម្យ៉ាងទៀត បើទៅថ្ងៃឈប់សំរាក រឺចុងសប្តាហ៍គឺមានមនុស្សទៅ ហូរហែរ អញ្ចឹងអាចសួរនាំគេបាន! ដៀវ និងមិត្តរួមដំណើរ ២ នាក់ទៀត ជំនាយពេលប្រមាណ ១ម៉ោងកន្លះដើរពីរង្វង់មូល ទៅដល់ ចំនុចថ្មលយ ! ហត់ដែរ ប៉ុន្តែគ្រាន់តែដល់គោលដៅ គឺប្លែកអារម្មណ៍ ជាមួយយនឹងទេសភាព ដ៏ វ៉ោវនៅទីនោះ។ នៅថ្មលយ គឺជាតំបន់ដែលមានផ្ទាំងថ្មកាត់ៗ នៅនឹងមាត់ជ្រោះ ដែលជាប់នឹងជ្រលងភ្នំ ។ ពេលទៅដល់ យើងនឹងបានឃើញទិដ្ឋភាពដ៏ប្លែកភ្នែក នឹង គួរអោយស្ញើប បើសិនជាយើងឈរនៅលើផ្ទាំងថ្មដែល លយចូលទៅក្នុងជ្រោះដ៏ខ្ពស់ ដែល នៅខាងក្រោមសុទ្ធតែជាព្រៃក្រាស់ !
ប៉ុន្តែមានរឿងរំខានមួយចំនួន ដែលធ្វើអោយទីនោះ មិនមែនជាទីដែលសាកសមសំរាប់អ្នកដែលមានបំណងរកកន្លែងបន្ថូរភាពតានតឹង ។ តាមពិត តាមផ្លូវគឺពិតជាស្អាតណាស់ ទោះជាសុទ្ធតែជាព្រៃស្រល់ ក៏យើងឃើញមានការដាក់់នៅធុងសំរាមធំៗផងដែរ តែជាអកុសល អ្នកដែលទៅកំសាន្ដបែបពិកនិងនៅទីនោះ តែងតែចោលកាកសំនល់អាហារ ផ្លាស្ទិក សំបកកំប៉ុង និង ដបនៅពាសវាសពាសកាលដដែល ។ ទៅដល់ចំនុចថ្មលយតែម្ដង បញ្ហាសំរាមនេះកាន់តែមានច្រើន។ រឿងដែលគួរអោយរំខានមួយទៀត ដោយសារតែទីនេះពិបាកនឹងមានឡានចូលមកដល់ ដូចនេះ អ្នកដែលមកដល់ភាគច្រើនគឺជាយុវវ័យ ។ ថ្ងៃដែលខ្ញុំទៅ គឺមានអ្នកដែលមកលេង ហើយយកធុងបាស រឺ Speaker មកចាក់គួរសម ដោយមានអាហារអីផងដែរ ។ អាចស្រមៃទៅ មួយក្រុម Speaker មួយ បើមានតែ ៥ ក្រុមក៏ទីនោះលែងស្ងប់ស្ងាត់សំរាប់បន្ធូរភាពតានតឹងបាត់ទៅហើយ ! ដូចនេះជាចុងក្រោយ មិនមានពាក្យអ្វីច្រើនក្រៅពី សំណូមពរអោយអ្នកដែលទៅកំសាន្ដទាំងអស់ គិតគូររឿងសំរាម របស់ខ្លួនឯង ព្រោះវាបញ្ហាសំខាន់ណាស់ ដែលមិនគួររំលង ។ ចំនែករឿងដែល ចាក់ធុងបាស អីហ្នឹង គួរតែចាក់ក្នុងកំរិតសមស្របណាមួយដែលមិនប៉ះពាល់ដល់អ្នកដទៃ ត្រូវចងចាំថា យើងទៅដើម្បីសប្បាយ អ្នកផ្សេងក៏ទៅដើម្បីសប្បាយដូចគ្នា អញ្ចឹងសូមគោរពគ្នាផង!
ធ្លាប់បានទៅនៅ? យល់យ៉ាងណាដែរចំពោះ តំបន់ថ្មលយនេះ?
#ថ្មលយ
#គិរីរម្យ
#លើកស្ទួយទេសចរណ៍ក្នុងស្រុក
#Planetdiew
#Planetdiewdronography
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
តោះ ហោះលេង នៅថ្មលយ ជាមួយ Planet Diew

អមលាំង មិនឆ្ងាយពីភ្នំពេញ ប៉ុន្តែទេសភាពវិញ គឺប្លែកភ្នែក ស្អាតទាក់ទាញបែបធម្មជាតិ! ចង់ដឹងស្អាតប៉ុណ្ណា តោះចូលមើលវីដេអូនេះទាំងអស់គ្នា! កុំភ្លេច Share និង Follow Planet Diew ណា!

ត្រឹមតែជាង ៦០ម៉ែត្រទាបជាងភ្នំឱរ៉ាល់ តើឡើងទៅកំពូលភ្នំសំកុស ទិដ្ឋភាពយ៉ាងណា? តោះ ទៅទាំងអស់គ្នា

ជិះខ្សែរ៉កកម្ពស់ 65 ម៉ែត ពីភ្នំមួយទៅភ្នំមួយនៅ Betreed Adventure ខេត្តព្រះវិហារ

ការណែនាំពិសេស
កម្មវិធីសម្ពោធការចាក់បញ្ចាំងខ្សែភាពយន្តកាហ្សាក់ស្ថាន ដែលបានផលិតនៅប្រទេសកម្ពុជា

អ្នកជំនាញខាងសត្វក្រពើជាប់គុករយៈពេល ១០ឆ្នាំពីបទរំលោភបំពានផ្លូវភេទលើសត្វឆ្កែ

សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤៖ ការបង្ហាញពីវឌ្ឍនភាព និងមហិច្ឆតាក្នុងសកម្មភាពរបស់កម្ពុជា

អ្នកនឹងទទួលបានអារម្មណ៍ល្អៗទាំងនេះ នៅថ្ងៃណាមួយ ពេលអ្នកបានជួបមនុស្សដែលស្រឡាញ់អ្នកពិតប្រាកដ

យោបល់ទាំងអស់ (0)