Wow Cambodian
· 2020-06-22
កូនខ្មែរគួរដឹង! មូលហេតុសាងសង់ព្រះបរមរូបព្រះបាទអង្គឌួងនៅខេត្តកំពត
#ព្រះបរមរូប# #ព្រះអង្គឌួង# #ចំណេះដឹង# #ប្រវត្តិសាស្ត្រ# #ខេត្តកំពត#
23113
រូបសំណាកព្រះអង្គឌួង ព្រះបរមកោដ្ឋ ត្រូវបានសាងសង់ឡើងលើទឹកដីខេត្តកំពតស្ថិតនៅ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ស្របតាមដងព្រែកដៃសមុទ្រ។
ព្រះបរមរូបនេះ មានសណ្ឋានទ្រង់គ្រឿងគង់លើព្រះទីន័ងអស្វតរ (សេះ) ដោយសាងឡើងអំពីស្ពាន់ទម្ងន់ ២,៥តោន កម្ពស់ ៤ម៉ែត្រ (រូបសំណាកមនុស្ស ២,៥ម៉ែត្រ រូបសំណាកសេះ ៣,៥ម៉ែត្រ) ដាក់តម្កល់លើខឿនផ្នែកខាងស្ដាំមានបណ្ដុះរូបចម្លាក់តាមរចនាបថប្រាសាទបាយ័ន និងផ្នែកខាងឆ្វេងមានបណ្ដុះរូបចម្លាក់ព្រះបាទអង្គឌួងគង់លើព្រះទីន័ង។

រូបសំណាកចាប់ផ្ដើមកសាងឡើងកាលពីឆ្នាំ២០១៧ និងត្រូវបញ្ចប់ការកសាង នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨។ មូលហេតុនៃការសាងសង់ព្រះបរមរូបនេះឡើងគឺដោយសារព្រះអង្គឌួងមានគុណបំណាច់ និងស្នាព្រះហស្តធំធេងពាក់ព័ន្ធនឹងខេត្តកំពត។
គ្រាកំពង់ផែព្រៃនគរត្រូវបានយួន និងបារាំងច្បាំងគ្នាធ្វើឲ្យកប៉ាល់ខ្មែរមិនអាចចរាចរណ៍ឆ្លងកាត់តាមទន្លេមេគង្គឆ្ពោះទៅសមុទ្របាន ក្នុងឆ្នាំ១៨៥១ ព្រះអង្គឌួងបានបញ្ជាអោយកេណ្ឌប្រជារាស្ត្រទៅកសាងផ្លូវអង្គឌួងពីក្រុងឧដុង្គ ឆ្ពោះទៅខេត្តកំពត ក្នុងគោលបំណងធ្វើដំណើរតាមផ្លូវគោកវិញ ជំនួសផ្លូវទឹកដែលយួនរារាំងកប៉ាល់ខ្មែរ។
ព្រះអង្គបានបង្កើតកំពង់ផែសមុទ្ររបស់ខ្មែរនៅខេត្តកំពតសម័យនោះ (បច្ចុប្បន្នជាទឹកដីខេត្តកែប) នៅខាងកើតភ្នំកែប ទល់មុខកោះទន្សាយ សម្រាប់ផលប្រយោជន៍ពាណិជ្ជកម្ម និងទំនាក់ទំនងជាមួយអន្តរជាតិតាមសមុទ្រវិញម្ដង៕





សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
តាមពិតត្រីសូល៍ ដែលរកឃើញនៅបន្ទាយឆ្មារ ប៉ុន្មានឆ្នាំមុនគ្រាន់តែជាផ្នែកមួយនៃត្រីសូល៍ទាំងមូលប៉ុណ្ណោះ
សត្វភេនឃ្វីន ពណ៌លឿងតែមួយគត់លើលោក ត្រូវប្រមាញ់បានដោយជាងថតបែលហ្សិក
មូលហេតុនេះហើយ ដែលប្រាសាទមួយក្បែរព្រលានយន្តហោះសៀមរាបឈ្មោះថា ត្រពាំងរពៅ
តាមពិត ការលេងទឹកពេលចូលឆ្នាំមានអត្ថន័យល្អ ហើយត្រូវបានគេលេងជាយូរណាស់មកហើយ
យោបល់ទាំងអស់ (0)