TuonVibot

· 2020-06-15

Yonghwa របស់ក្រុម CNBLUE រៀបចំកម្មវិធីខួបកំណើតតាមអ៊ីនធើណិត

#Yonghwa# #FNC Entertainment# #CNBLUE# #កម្សាន្ត# #តារាអន្តរជាតិ#

2041

នៅថ្ងៃទី១៤ ខែមិថុនានេះ ផលិតកម្ម FNC Entertainment បានប្រកាសថា លោក Yonghwa ប្រធានក្រុម CNBLUE នឹងរៀបចំកម្មវិធីខួបកំណើតតាមប្រព័ន្ធអ៊ីនធើណិត តាមរយៈបណ្តាញសង្គម V Live របស់គណនី CNBLUE ផ្ទាល់តែម្តង។ កម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី២២ ខែមិថុនា វេលាម៉ោង ៦:២២ ល្ងាច ។

យោងតាមទីភ្នាក់ងាររបស់គាត់បានឱ្យដឹងថា លោក Yonghwa បានរៀបចំឡើងដើម្បីជួបជុំជាមួយអ្នកគាំទ្ររបស់គាត់ និងអបអរសាទរខួបកំណើតផងដែរ ។ ដោយសារតែផលប៉ះពាល់នៃការរាតត្បាតមេរោគ COVID-19 ដែលធ្វើឱ្យមានការជួបជុំតាមប្រព័ន្ធអ៊ីធើណិតជំនួសវិញ ។

ទីភ្នាក់ងារក៏បានបញ្ជាក់ទៀតថា កម្មវិធីនេះនឹងក្លាយជាព្រឹត្តិការណ៍មួយដែលអាចមានការប្រាស្រ័យទាក់ទងតាមពេលវេលាពិតប្រាកដជាមួយនឹងអ្នកគាំទ្ររបស់គាត់ មិនត្រឹមតែនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះ ក៏មានអ្នកគាំទ្រនៅក្រៅស្រុកអាចចូលរួមក្នុងកម្មវិធីនេះបានដែរ។ គួរបញ្ជាក់ដែរថា សំបុត្រចូលរួមក្នុងកម្មវិធីនេះត្រូវបានដាក់លក់នៅតាមប្រព័ន្ធ Naver និង Yes24 ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)