TNAOT News

· 2020-06-15

អង់គ្លេសប្រារពខួប​៣ឆ្នាំ ថ្ងៃឆេះ​អគារ​​​ Grenfell Tower សម្លាប់មនុស្ស​៧២នាក់

#អង់គ្លេស# #Grenfell Tower# #សង្គម# #ព័ត៌មានសង្គម# #ឆេះអគារ#

5203

នៅវេលាម៉ោង​១៨ ថ្ងៃទី​១៤ ខែមិថុនា​ ព្រះវិហារជាង​៨០ បានវាយជួង​៧២លើក និង​គោរពវិញ្ញាណក្ខន្ធ​ រយ:ពេល​២នាទី ដើម្បីឧទ្ទិសដល់ជនរងគ្រោះស្លាប់ដោយឆេះអគារ​ Grenfell Tower នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។

កាលពីឆ្នាំ​២០១៧ អគារ​ Grenfell Towe r​បានឆាបឆេះទាំងស្រុង បណ្តាឲ្យមនុស្ស៧២នាក់ស្លាប់។ កាលពីថ្ងៃទី​១៤ ខែមិថុនា ពលរដ្ឋ​ជាច្រើន ក៏បានទៅដាក់កម្រងផ្កា នៅស្តូបជិតអគារ ដែលជាកន្លែង​គោរពវិញ្ញណក្ខន្ធដល់ជនរងគ្រោះ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ​ក៏បានបញ្ជាក់ពីការសន្យា​ធ្វើច្បាប់ ពាក់ព័ន្ធនឹងការឆាបឆេះអគារខាងលើ ហើយមិនត្រូវឲ្យមានហេតុការណ៍បែបនេះកើតឡើងទៀតឡើយ នាពេលអនាគត៕ ប្រែ​សម្រួលដោយ៖​​ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)