ខ្សែភាពយន្តភាគថៃបែប BL ចំនួន ៥ទទួលបានការចាប់អារម្មណ៍ខ្លាំង

SaroeunPheara 2020-06-16 20:24:54
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

បច្ចុប្បន្នវិស័យភាពយន្តរបស់ប្រទេសថៃកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកទស្សនាទាំងក្នុងប្រទេស និងក្រៅប្រទេស។ មិនតែប៉ុណ្ណោះគ្រប់ខ្សែភាពយន្តដែលបានផលិត គឺមានគ្រប់ទម្រង់បែបផែន ដែលតម្រូវទៅតាមអារម្មណ៍របស់មហាជន និងជាពិសេសសំណាក់មិត្តយុវវ័យ។ ដោយឡែកបើយើងមកមើលពីរឿងភាគបែបបុរសស្រលាញ់បុរសទាំង ៥នេះវិញ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ។ អ្វីដែលរឹតតែពិសេសនោះ តួសម្តែងនៅក្នុងរឿងនីមួយៗ សុទ្ធតែមានរូបសម្រស់ស្រស់សង្ហា ដែលធ្វើឲ្យយុវវ័យមានការចាប់អារម្មណ៍ខ្លាំង។

តោះចង់ដឹងថាខ្សែភាពយន្តទាំង ៥មានរឿងអ្វីខ្លះ សូមអានអត្ថបទខាងក្រោមទាំងអស់គ្នា។

១. រឿង The Shipper

សម្រាប់រឿងភាគទូរទស្សន៍ថ្មីមួយដែលមានចំណងជើងថា “The Shipper” បានចូលរួមសម្តែងដោយលោក Ohm Pawat និង លោក First Kanaphan។ ក្នុងនោះដែរខ្សែភាពយន្តមួយនេះកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ GMM 25 រៀងរាល់ថ្ងៃសុក្រវេលា ម៉ោង ០៩:៣០ យប់។

២.រឿង “En of Love: This is Love Story”

ចំពោះរឿង “En of Love: This is Love Story” វិញបានចាក់បញ្ចាំងកាលពីថ្ងៃទី ០៦ ខែមិថុនាឆ្នាំ ២០២០ នៅលើកញ្ចក់ទូរទស្សន៍ LINE TV។ សម្រាប់រឿងភាគទូរទស្សន៍ថ្មីមួយនេះផងដែរ ចូលរួមសម្តែងដោយ លោក Prom Ratchapat, Benz Nattapong, Win Achawin និងតារាជាច្រើននាក់ទៀត។

៣. រឿង “A Tale of Thousand Stars”

ថ្មីៗនេះលោក Earth Pirapat និង លោក Mix Sahaphab កំពុងតែដំណើរការថត សម្រាប់រឿងភាគទូរទស្សន៍ថ្មីមួយ ដែលមានចំណងជើងថា “A Tale of Thousand Stars”។ លើសពីទៅទៀតខ្សែភាពយន្តទូរទស្សន៍មួយនេះនឹងត្រៀមចាក់ផ្សាយក្នុងពេលឆាប់ៗ នៅលើកញ្ចក់ទូរទស្សន៍ GMM 25 ផងដែរ។

៤. រឿង “Khun Mhee Patiharn”

រឿង " Khun Mhee Patiharn " ដែលជាខ្សែភាពយន្តភាគដំបូង របស់ទូរទស្សន៍ថៃប៉ុស្តិលេខ ៣ ដែលលេងជាសាច់រឿងបែបបុរសស្រលាញ់បុរស។ ចំពោះសាច់រឿងនៅក្នុងខ្សែភាពយន្តមួយនេះ គឺចង់និយាយអំពីខ្លាឃ្មុំតុក្កតាមួយដែលបានប្រែខ្លួនទៅជាបុរសសង្ហាម្នាក់។ មួយវិញទៀតរឿងភាគមួយនេះនឹងត្រៀមដំណើរការថតក្នុងពេលឆាប់ៗខាងមុខនេះ។

៥. រឿង “Love By Chance” រដូវកាលទី២

យោងតាមប្រភពសារព័ត៌មានថៃមួយបានឲ្យដឹងថា ខ្សែភាពយន្តភាគទូរទស្សន៍ “Love By Chance” ដែលបានសម្តែងដោយលោក Mean Phiravich, Plan Rathavit, និងលោក Perth Tanapon នឹងត្រៀមបង្ហាញសម្រាប់រដូវកាលទី២នេះហើយ។ មិនតែប៉ុណ្ណោះខ្សែភាពយន្តមួយនេះ គ្រោងនឹងចាក់បញ្ចាំងនៅក្នុងខែសីហាឆ្នាំ ២០២០ ខាងមុខនេះហើយ។

ទោះជាយ៉ាងណាក៏ដោយ យើងនៅមិនទាន់ដឹងថាខ្សែភាពទាំងនោះល្អមើលកម្រិតណា សូមតាមដានទាំងអស់គ្នា៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ thai update

ការណែនាំពិសេស

  • Kia Concept EV9 Previews Upcoming Fully Electric SUV មើលទៅដូច Cyberpunk Telluride

    Naklork IT 3157 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Kia Concept EV9 Previews Upcoming Fully Electric SUV មើលទៅដូច Cyberpunk Telluride

    Naklork IT 3157 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Kia Concept EV9 Previews Upcoming Fully Electric SUV មើលទៅដូច Cyberpunk Telluride

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • កិច្ចព្រមព្រៀងរថយន្តថ្មីកំពូលសម្រាប់ខែវិច្ឆិកា ឆ្នាំ 2021៖ រថយន្តប្រណីត មីនីវ៉ាន់ និង... រថយន្តទំនើបមួយ?

    Naklork IT 4179 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    កិច្ចព្រមព្រៀងរថយន្តថ្មីកំពូលសម្រាប់ខែវិច្ឆិកា ឆ្នាំ 2021៖ រថយន្តប្រណីត មីនីវ៉ាន់ និង... រថយន្តទំនើបមួយ?

    Naklork IT 4179 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    កិច្ចព្រមព្រៀងរថយន្តថ្មីកំពូលសម្រាប់ខែវិច្ឆិកា ឆ្នាំ 2021៖ រថយន្តប្រណីត មីនីវ៉ាន់ និង... រថយន្តទំនើបមួយ?

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • អ្នកនិយមលេង អ៊ីនធើណេត កូរ៉េបញ្ចេញប្រតិកម្ម នាង Nayeon សមាជិកក្រុម TWICE ជាប់ចំណាត់ថ្នាក់លេខ ១មានអ្នកទស្សនាច្រើនជាងគេបំផុត សម្រាប់តារាស្រីក្នុងឆ្នាំនេះ

    Lookingtoday 443 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    អ្នកនិយមលេង អ៊ីនធើណេត កូរ៉េបញ្ចេញប្រតិកម្ម នាង Nayeon សមាជិកក្រុម TWICE ជាប់ចំណាត់ថ្នាក់លេខ ១មានអ្នកទស្សនាច្រើនជាងគេបំផុត សម្រាប់តារាស្រីក្នុងឆ្នាំនេះ

    Lookingtoday 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • Hyundai Kona N ឆ្នាំ 2022 ចាប់ផ្តើមពី 35,425 ដុល្លារ

    Naklork IT 163 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Hyundai Kona N ឆ្នាំ 2022 ចាប់ផ្តើមពី 35,425 ដុល្លារ

    Naklork IT 163 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Hyundai Kona N ឆ្នាំ 2022 ចាប់ផ្តើមពី 35,425 ដុល្លារ

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប