TNAOT News
· 2020-06-17
ព្រំដែនកាណាដា និងអាមេរិក បន្តបិទទ្វារដល់ថ្ងៃទី២១ខែកក្កដា
#សង្គម# #ព្រំដែន# #អាមេរិក# #ព័ត៌មានសង្គម# #កាណាដា#
10017
ការសម្រេចបន្តបិទព្រំដែន ក្នុងពេលអាមេរិក និងកាណាដា មានករណីឆ្លងកូវីដ១៩ កើនឡើងដល់ទៅជាង២លាននាក់ ហើយមានសញ្ញាឆ្លងកាន់តែច្រើនទៀត ដោយសារតែបាតុកម្ម។

មានប្រសាសន៍ នៅក្នុងសន្និសីទកាសែត នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានបញ្ជាក់ថា ការបិទព្រំដែនជាមួយអាមេរិក រហូតដល់ថ្ងៃទី២១ ខែកក្កដា។ រីឯការសម្រេចខាងលើនេះ គឺដើម្បីការពារផលប្រយោជន៍ និងអាយុជីវិតរបស់ពលរដ្ឋកាណាដា ឲ្យគេចផុតពីការឆ្លងកូវីដ១៩។

ព្រំដែន រវាងអាមេរិក និងកាណាដា បានបិទទ្វារ ចាប់តាំងពីថ្ងៃទី២០ ខែមីនា ហើយរហូតមកទល់នឹងពេលនេះ នៅមិនទាន់បើកនៅឡើយ ដោយសារការឆ្លងនៅតែបន្តកើនឡើង នៅលើទឹកដីអាមេរិក។ រីឯការបិទទ្វារ ព្រំដែន រវាងកាណាដា និងងអាមេរិក មិនប៉ះពាល់ដល់សកម្មភាពដឹកទំនិញឆ្លងកាត់ព្រំដែនទាំងពីរនោះឡើយ គឺនៅតែដំណើរការធម្មតា។

នៅមុនពេលកូវីដ១៩ ផ្ទុះឡើង ព្រំដែនរវាងប្រទេសទាំងពីរ មានពលរដ្ឋឆ្លងកាត់ រហូតដល់៤សែននាក់ ក្នុង១ថ្ងៃ និងមានទំនិញឆ្លងកាត់ គិតជាទឹកប្រាក់ជាង១,៧ពាន់លានដុល្លារអាមេរិក។ ប្រទេសកាណាដា មានករណីឆ្លងកូវីដ១៩ ចំនួន ៩៩ ១៤៧នាក់ ក្នុងនោះមាន៨១៧៥ នាក់ស្លាប់ ៕ ប្រែសម្រួលដោយ៖ MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការដាច់ចរន្តអគ្គិសនីបណ្តាលឱ្យអ្នកដំណើររាប់ពាន់នាក់ជាប់គាំង ខណៈខ្សែរថភ្លើងជាច្រើនត្រូវបានផ្អាកដំណើការនៅជប៉ុន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមប្រជុំសភាក្នុងសម័យប្រជុំលើកទី៥ នីតិកាលទី៧
[ភាគទី 30] មហោស្រពល្ខោនភាគនិរតី៖ ក្រុមល្ខោនដ៏អស្ចារ្យរបស់ប្រទេសចិន
ស្នងការនគរបាលខេត្តកំពត ប្រកាសនឹងចុះជួយទៅកាន់កុមារីម្នាក់ដែលខ្វះខាតសំលៀកបំពាក់សិក្សា
យោបល់ទាំងអស់ (0)