ជំនឿដ៏គួរឱ្យខ្លាចអំពីការហែរសព

Horror Night 2020-06-17 14:09:58
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ការហែសព គឺជាប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរយើងដែលធ្វើឡើងនៅពេលដែលសមាជិកគ្រួសារ ឬសាច់ញាតិជាទីស្រលាញ់បានស្លាប់បាត់បង់ជីវិតទៅហើយ ដោយគេហែយកទៅកប់ ឬដុតតាមស្ថានការណ៍ជាក់ស្ដែង។ 

តែក៏មានជំនឿដ៏គួរឱ្យខ្លាចព្រឺស្បែកនៃអំឡុងពេលធ្វើដំណើរហែសពយកទៅដុតនេះផងដែរ។ 

ពិសេសគឺការហាមប្រាមជាច្រើនដូចជា អ្នកឆុងឆ្នាំជាមួយសព មិនអនុញ្ញាតឱ្យចូលរួមការហែសព ហើយនិងការហាមដាច់ខាតមិនឱ្យហែសពនៅថ្ងៃអង្គារ។

ថ្ងៃអង្គារ តាមទំនៀមទម្លាប់ ជំនឿ តាំងពីបរមបុរាណជឿថា ថ្ងៃអង្គារជាថ្ងៃចុះភ្លើង ដូច្នេះហាមដុតខ្មោច ឬបូជាសពនៅក្នុងថ្ងៃអង្គារដាច់ខាត ជាហេតុអាចនឹងនាំឱ្យព្រលឹង វិញ្ញាណ ខ្មោចមិនអាចទៅចាប់ជាតិថ្មីបាន ព្រោះជាថ្ងៃរឹង និង នាំទុក្ខវេទនាដល់គ្រួសារ កូនចៅ ដែលកំពុងមានជីវិតរស់នៅ មានតែរឿងរ៉ាវសព្វបែបយ៉ាង និងរកស៊ីដាក់។

ពេលហែពីផ្ទះសពទៅទីស្ថានបញ្ចុះ ឬវត្តដើម្បីបូជា គេឱ្យបុគ្គលម្នាក់បាចលុយ ឬក្រដាសពណ៌មាស ដែលនេះតំណាងឱ្យប្រាក់កាសជូនចំពោះពួកព្រលឹងដែលបានមកចូលរួមហែជាមួយជាច្រើននាក់ដែលយើងមិនអាចមើលនឹងភ្នែកផ្ទាល់បាន។ 

តែប្រសិនបើនរណាម្នាក់មើលពួកគេឃើញ គឺពួកគេនឹងដេញតាមខ្វេះភ្លែកបុគ្គលនោះរហូតទាល់តែខ្វាក់ មើលអ្វីលែងឃើញ។

ហើយចំពោះលុយ និងក្រដាសពណ៌មាសដែលគេបាចទៅដីនោះគេជឿថានរណាដែលរើសយកលុយទាំងនោះនឹងត្រូវព្រលឹងខ្មោចឡើងជិះកទៅតាមគ្រប់ពេលវេលាហើយអ្នកនោះនឹងជួបតែភាពហ្មងសៅ ជំងឺមកយាយី ឬពេលយប់ឡើងឃើញនៅភាពភ័យខ្លាចណាមួយ គឺពួកព្រលឹងខ្មោចនឹងតាមមកកាច់កសម្លាប់ភ្លាមៗក៏មាន។

លោក លី សុវត្ថិ បានរៀបរាប់រឿងពិតដែលគាត់ធ្លាប់បានជួបប្រទះឱ្យរាត្រីរន្ធត់ជ្រាបថា,

កាលពីគាត់នៅអាយុ 9 ឆ្នាំ ក្នុងឆ្នាំ 2006 បងស្រីជីដូនមួយរបស់គាត់បានធ្លាក់ខ្លួនឈឺធ្ងន់ហើយក៏ស្លាប់បាត់ទៅ។

នៅពេលដែលគេកំពុងតែលាងចំអាសសព កុមារាសុវត្ថិបានយកដៃត្រងយកទឹកដែលហូរពីរាងកាយសពនៅខាងលើផ្ទះចុះក្រោម ហើយយកមកលុបលាងមុខ ដោយចង់សាកត្បិតធ្លាប់ឮមិត្តៗនៅសាលានិយាយថា ទឹកលាងសាកសព តែកាលណាយកមកលាងមុខ នឹងអាចមើលឃើញខ្មោចបាន។

នៅថ្ងៃនោះ ពេលរៀបដង្ហែសព ចាស់ៗហាមមិនឱ្យក្មេងៗចូលរួមហែទេ ត្បិតខ្លាចលស់ព្រលឹងពេលឃើញអ្វីមិនល្អ តែសុវត្ថិជាក្មេងរឹងរូស និងចង់ដឹងចង់ឃើញ ក៏លួចដើរតាមពីក្រោយក្បួនដង្ហែដ៏វែងដែលកំពុងតែនាំយកសពបងស្រីជីដូនមួយជាទីស្រឡាញ់ទៅដុតនៅវត្ត។

នៅតាមផ្លូវ សុវត្ថិរវល់តែឈ្ងោករើសលុយដែលគេបាចចោលជាបន្តតែម្នាក់ឯង ក្នុងចិត្តរីករាយថានឹងប្រមូលបានលុយច្រើនយកទៅចាយនៅសាលាដោយចេះតែបន្តប្រមូលលុយនោះអស់មួយសន្ទុះធំស្រាប់តែងើបមុខឡើងជុំវិញខ្លួនគឺជាព្រៃស្ងាត់ឈឹងមិនមាននរណានៅទីនេះឱ្យឃើញសម្បីតែម្នាក់។

ក្បួនដង្ហែរសពក៏មិនដឹងថាបានទៅដល់ទីណាហើយទេព្រោះខ្លួនរវល់តែឈ្ងោករើសលុយពេក។ សុវត្ថិភ័យយ៉ាងខ្លាំងហើយពេលនោះស្រាប់តែធ្លាក់ខ្យល់ត្រជាក់ស្រេប។ គាត់បានឮសំឡេងសម្រិបជើងកំពុងតែដើរតម្រង់មក ហើយសំឡេងនោះក៏បានស្រែកសន្ធាប់យ៉ាងកំណាច ភ្លាមនោះក៏លេចចេញហ្វូងព្រលឹងជាច្រើនស្ទុះហេមករកដោយក្ដីស្រេកឃ្លាន និងខឹងសំបារ ធ្វើឱ្យក្មេងប្រុសនេះភិតភ័យញាប់ញ័រស្រែកឡើងស្ទើរបែកបំពង់ក ឯជើងចេះតែបន្តរត់គេចពីទីនេះមិនខ្វល់មុតបន្លាឈាមហូរសស្រាក់ ហើយគ្រប់យ៉ាងក៏ងងឹតឈឹង។

ពេលភ្ញាក់ខ្លួនឡើង សុវត្ថិឃើញថាខ្លួនឯងកំពុងដេកសន្លប់នៅវាលមួយក្នុងព្រៃ ដែលពេលនេះមេឃងងឹតទៅហើយ។ គាត់ងើបឡើងហើយរត់ទៅមុខបន្តរហូតដល់ផ្លូវក្រួសក្រហម ទើបបានឃើញរ៉ឺម៉កមួយជិះមក។ សុវត្ថិស្គាល់បុរសបររ៉ឺម៉កនោះ ក៏សុំដោយសារ ទាំងខ្លួនញ័រទទ្រើក។ គាត់មិនយល់ថាហេតុការណ៍នេះបានកើតឡើងយ៉ាងដូចម្ដេចឡើយ តែគ្រប់យ៉ាងគាត់ហ៊ានអះអាងថាវាជាការពិត មិនមែនការយល់សប្ដិ ឬរវើរវាយឡើយ។ តាំងពីថ្ងៃនោះមកគាត់លែងហ៊ានចូលរួមហែសពនរណាទាំងអស់ ព្រោះហេតុការណ៍ដ៏ព្រឺព្រួចដែលគាត់បានជួបនៅថ្ងៃនោះ ធ្វើឱ្យគាត់រាងចាល។

កញ្ញា សិន ណេត្រា សុំមិនបញ្ចេញឈ្មោះ ជានារីរោងចក្រនៅក្រុងបាវិតក៏បានចែករំលែកបទពិសោធន៍ព្រឺព្រួចទាក់ទងទៅនឹងការហែសពនេះដែរថា,

ពេលម្ដាយមីងបង្កើតរបស់កញ្ញាបានស្លាប់នៅក្នុងឆ្នាំ 2007 កញ្ញាក៏បានទៅចូលរួមដង្ហែសពដែរ ដែលកាលនោះកញ្ញានៅជាកុមារីនៅឡើយ តែការចងចាំដ៏អាក្រក់នៅតែលងអន្ទងប្រាណជានិច្ច។

ការដង្ហែសពបានធ្វើឡើងនៅក្នុងថ្ងៃអង្គារ ថ្វីបើមានចាស់ៗហាមប្រាមថាមិនគួរនឹងហែក្នុងថ្ងៃចង្រៃនេះទេ តែសាច់ញាតិថាត្រូវតែដង្ហែនៅថ្ងៃអង្គារនេះ ព្រោះសភាពសពបានចាប់ផ្ដើមស្អុយទៅហើយណាមួយជាសពស្លាប់តៃហោងផងមិនអាចទុកយូរបានទេ។

ក្រោយពីសម្រេចយ៉ាងបន្ទាន់ហើយ វេលាម៉ោង 3 រសៀលគេចាប់ផ្ដើមដង្ហែពីផ្ទះសពកាត់តាមស្ពានពោធ៍តាហោ សំដៅទៅវត្តមួយក្នុងភូមិអណ្ដូងតាសី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

ពេលទៅដល់កន្លែងដុតសព គេបានរៀបចំសព្វគ្រប់អស់ ហើយក៏ចាប់ផ្ដើមលើកមឈូសដាក់លើឈើដែលគេបានរៀបនោះដើម្បីដុត។ កំពុងតែដុតមិនទាន់ឆេះសពអស់ផង ស្រាប់តែមេឃបន្លឺសំឡេងផ្គរ ហើយក៏ធ្លាក់ភ្លៀងមក។ ពេលនោះហើយដែលកញ្ញាណេត្រាឃើញផ្ទាល់ភ្នែកនូវរូបរាងសពក្នុងមឈូសនោះ ពេលឆេះមឈូសអស់ សពក៏ធ្លាយចេញពោះវៀនមកក្រៅ ដោយភ្លើងចាប់ផ្ដើមរលត់ បន្សល់នូវរូបភាពដ៏អាក្រក់នៃសពដែលមិនគួរឱ្យមើលសោះ។ ភ្លាមនោះ សពដែលធ្លាយពោះដោយកម្លាំងភ្លើងនោះស្រាប់តែលោតផ្លោតពីកន្លែងដុត ចេញមកក្រៅ ផ្ទុះគ្រឿងក្នុងបាចសាចអ្នកនៅក្បែរនោះ បណ្ដាលឱ្យមនុស្សម្នានាំគ្នាស្រែកឡើងដោយភ្ញាក់ផ្អើល និងភិតភ័យ។ តែសាច់ញាត់សពក៏នៅតែយំសោកសង្រេង។ ណេត្រាភ័យណាស់ ហើយទោះជាមនុស្សនៅតែបន្តវត្តមានជុំវិញនេះក្ដី តែនាងមានអារម្មណ៍ថាហាក់ដូចជាកំពុងឈរលើទីវាលដ៏សែនស្ងាត់មួយដែលគ្មានមនុស្សម្នាក់សោះ។

នាងចេះតែមានអារម្មណ៍មិនស្រួល បូករួមនឹងធំក្លិនអាក្រក់ដែលចេញពីសាកសពធ្លាយគ្រឿងក្នុងនេះផង ធ្វើឱ្យនាងបែកក្អួតទប់មិនជាប់។

ពេលដែលបែកក្អួតនោះ នាងក៏ហូរទឹកភ្នែកសស្រាក់ផងដែរ។

ពេលនាងងើបមុខឡើងវិញ នាងឃើញព្រលឹងខ្មោចរលួយស្បែកជាច្រើនកំពុងតែនៅជុំវិញនេះយ៉ាងច្រើនកកកុញ។ នាងភ័យណាស់តែហាក់ដូចជាអស់កម្លាំងខ្សោះហើយក៏ទន់ជង្គង់ដេកដួលទៅលើដី។ 

ចាស់ៗនិយាយថា ហេតុដែលបណ្ដាលឱ្យនាងឃើញបែបនេះគឺដោយសារតែនាងឆុងឆ្នាំជាមួយសព។ តែអ្នកខ្លះក៏ថា ដែលគ្រប់យ៉ាងដំណើរការទៅយ៉ាងអភមង្គលបែបនេះគឺដោយសារតែជ្រើសថ្ងៃហែសពចំថ្ងៃអង្គារ។

មានរឿងរ៉ាវ និងជំនឿព្រឺព្រួចជាច្រើនទៀតដែលទាក់ទងនឹងការហែសពនេះ ដូចជា ពេលហែសពហាមនិយាយគ្នា ហាមងាកក្រោយ ហាមដើររាប់ជំហាន និងហាមមិនឱ្យមនុស្សអាយុ 20 ឆ្នាំគត់ ចូលរួមហែសពជាដើម ដែលយើងមិនអាចលើកយកមករៀបរាប់ទាំងអស់បានឡើយ។

ប៉ុន្តែប្រសិនបើលោកអ្នកចាំបាច់ត្រូវចូលរួមពិធីហែសពមួយ ត្រូវចាំថា ត្រូវដើរឱ្យជាប់នឹងហ្វូងដង្ហែ បើមិនដូច្នោះទេ នឹងអាចមានគ្រោះថ្នាក់ដល់ស្លាប់ប្រសិនបើដើរដាច់ហ្វូង។

រៀបរៀង និងស្រាវជ្រាវដោយ រាត្រី រន្ធត់។

ការណែនាំពិសេស

  • គូសសញ្ញាជើងក្អែកលើចិញ្ចើមក្មេងក្នុងជំនឿខ្មែររបស់អ្នកខេត្តសៀមរាប

    កម្ពុជា ដែនដីសុវណ្ណភូមិ 17419 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    គូសសញ្ញាជើងក្អែកលើចិញ្ចើមក្មេងក្នុងជំនឿខ្មែររបស់អ្នកខេត្តសៀមរាប

    កម្ពុជា ដែនដីសុវណ្ណភូមិ 17419 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    គូសសញ្ញាជើងក្អែកលើចិញ្ចើមក្មេងក្នុងជំនឿខ្មែររបស់អ្នកខេត្តសៀមរាប

    កម្ពុជា ដែនដីសុវណ្ណភូមិ 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ពេលវេលាជោគជ័យរបស់អ្នកបានមកដល់ហើយ

    Tong Chhunleng 10826 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ពេលវេលាជោគជ័យរបស់អ្នកបានមកដល់ហើយ

    Tong Chhunleng 10826 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ពេលវេលាជោគជ័យរបស់អ្នកបានមកដល់ហើយ

    Tong Chhunleng 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • បោះជំហានទៅមុនគេបរាជ័យវាគ្រាន់បើជាងបរាជ័យមុនចាប់ផ្ដើម

    Tong Chhunleng 10413 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    បោះជំហានទៅមុនគេបរាជ័យវាគ្រាន់បើជាងបរាជ័យមុនចាប់ផ្ដើម

    Tong Chhunleng 10413 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    បោះជំហានទៅមុនគេបរាជ័យវាគ្រាន់បើជាងបរាជ័យមុនចាប់ផ្ដើម

    Tong Chhunleng 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ថ្ងៃនេះអ្នកដើរពីមុខខ្ញុំ ថ្ងៃស្អែកខ្ញុំនឹងដើរពីមុខអ្នកវិញ

    Tong Chhunleng 12611 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ថ្ងៃនេះអ្នកដើរពីមុខខ្ញុំ ថ្ងៃស្អែកខ្ញុំនឹងដើរពីមុខអ្នកវិញ

    Tong Chhunleng 12611 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ថ្ងៃនេះអ្នកដើរពីមុខខ្ញុំ ថ្ងៃស្អែកខ្ញុំនឹងដើរពីមុខអ្នកវិញ

    Tong Chhunleng 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប