SaroeunPheara

· 2020-06-17

ជនជាតិខ្មែរ ១៤នាក់ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃត្រូវចាប់ខ្លួនបាននៅខេត្ត Sa Kaeo

#ឆ្លងដែន# #ជនជាតិខ្មែរ# #សង្គម# #ខេត្ត Sa Kaeo# #ព័ត៌មានសង្គម#

1394

ប៉ូលិសអន្តោប្រវេសន៍បានចាប់ខ្លួនជនជាតិខ្មែរចំនួន ១៤នាក់បន្ទាប់ពីពួកគេ​បាន​ឆ្លងដែនចូលស្រុក Watthana Nakhon ​ ខេត្ត Sa Kaeo ​ប្រទេសថៃកាលពីថ្ងៃអង្គារ។

លោកវរសេនីយ៍ទោ Arthit Yakaew ស្នងការនគរបាលអន្តោប្រវេសន៍ខេត្ត​ Sa Kaeo ​បានមានប្រសាសន៍ថា ពួកគេ​បានលាក់ខ្លួននៅក្នុងឡានដឹកទំនិញមួយ​ហើយត្រូវគេចាប់បាននៅលើផ្លូវ​មានទិសដៅពីស្រុក Watthana Nakhon ទៅ Ta Phraya ​។ ជនជាតិខ្មែរទាំងអស់មានចំនួន ១៤នាក់ ដែលក្នុងនោះមានប្រុស​ចំនួន ១៣នាក់ និងស្រីម្នាក់ បានឆ្លងព្រំដែនតាមរយៈផ្លូវលំមួយដោយមាន​មេខ្យល់ជាជនជាតិថៃឈ្មោះ ​Saranyu Suangtho អាយុ ៣៣ឆ្នាំណែនាំឱ្យឡើងជិះឡានដឹកទំនិញមួយ។ លោក​ Saranyu Suangtho ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទផ្តល់ជំនួយនិងទីជម្រកដល់ជនចំណាកស្រុកខុសច្បាប់។

រូបតំណាង

ជនជាតិខ្មែរទាំង ១៤នាក់ ត្រូវបានចោទប្រកាន់ពីបទ​ឆ្លងដែនដោយខុសច្បាប់។ លោក​ប៉ូលិស Arthit បាន​បន្ថែមថា ពួកគេត្រូវបានសន្យាថានឹងផ្តល់ការងារនៅទីក្រុងបាងកកដោយមេខ្យល់ជនជាតិខ្មែរម្នាក់។ បច្ចុប្បន្នប៉ូលិសស្រុក Watthana Nakhon ​កំពុងចាត់ការពួកគេទៅតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រថៃ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស