
TuonVibot
· 2020-06-17
Nokia 8.3 5G នឹងបង្ហាញខ្លួនឆាប់ៗនេះនៅក្នុងការចុះបញ្ជីក្រុមហ៊ុន Amazon
#Nokia 8.3# #ក្រុមហ៊ុន Nokia# #ក្រុមហ៊ុន Amazon# #បច្ចេកវិទ្យា# #ទូរសព្ទ#
5458
ទូរស័ព្ទ 5G ដំបូងគេរបស់ក្រុមហ៊ុន Nokia បានប្រកាសត្រឡប់មកវិញកាលខែមីនាកន្លងទៅ បន្ទាប់ពីការលុបចោលរបស់ក្រុមហ៊ុន MWC។ ទោះយ៉ាងណាវាមិនច្បាស់ទេថាតើ Nokia នឹងចាប់ផ្តើមលក់ទូរស័ព្ទថ្មីនេះនៅពេលណា។ ដំបូងឡើយមានសេចក្តីរាយការណ៍មកថា ក្រុមហ៊ុន Nokia នឹងបង្ហាញទូរស័ព្ទម៉ូឌែល 8.3 ដែលមានប្រព័ន្ធ 5G នេះនៅចក្រភពអង់គ្លេស និងនៅសហគមអឺរ៉ុប នាខែកក្កដាខាងមុខនេះ។
ទូរស័ព្ទដៃស្មាតហ្វូនម៉ូឌែល Nokia 8.3 នេះបានចុះបញ្ជីជាមួយក្រុមហ៊ុន Amazon នៅអាល្លឺម៉ង់រួចរាល់ហើយ។ នេះគេអាចសន្និដ្ឋានបានថាម៉ូឌែលមួយនេះនឹងអាចឆ្ពោះទៅមុខនៅក្នុងទីផ្សារអឺរ៉ុបក្នុងរយៈពេលដ៏ខ្លីនាពេលអនាគត។
Nokia 8.3 បានពង្រីកទីផ្សាររបស់ខ្លួន ដែលបានចុះបញ្ជីជាមួយក្រុមហ៊ុន Amazon កន្លងមក ប៉ុន្តែម៉ូឌែលមួយនេះមិនទាន់មានលក់នៅឡើយទេ។ រីឯតម្លៃវិញ គ្រោងនឹងដាក់លក់ប្រហែល ៦០០អឺរ៉ូ នៅក្នុងទីផ្សារអឺរ៉ុប ហើយនឹងលក់រាយក្នុងតម្លៃ ៥០០ផោន នៅចក្រភពអង់គ្លេសផងដែរ។
លក្ខណៈពិសេសរបស់ទូរស័ព្ទរួមមានអេក្រង់ LCD ទំហំ ៦.៨១អ៊ីញ ដែលមានកាមេរ៉ាមុខ ២៤មេហ្គាភិកសែល។ រីឯកាមេរ៉ាក្រោយវិញ ជាប្រភេទកាមេរ៉ាភ្លោះ ដែលមួយមានទំហំ ៦៤ មេហ្គាភិកសែល និងកាមេរ៉ាមួយទៀតជាប្រភេទ ultrawide មានទំហំ ១២ មេហ្គាភិកសែល និងមាន sensors ទំហំ ២ មេហ្គាភិកសែលផងដែរ។
ទូរស័ព្ទនេះដំណើរការដោយបន្ទះឈីបប្រភេទ Snapdragon 765G ដែលគាំទ្រនូវប្រព័ន្ធ 5G ។ មានរ៉េមទំហំ ៦ជីហ្គាបៃ ឬ ៨ជីហ្គាបៃអមជាមួយទំហំផ្ទុក ៦៤ជីហ្គាបៃ ឬ ១២៨ ជីហ្គាបៃ។ មិនត្រឹមតែប៉ុណ្ណោះ អាចស្កែនស្នាមម្រាមដៃសម្រាប់ដោះសោនៅលើប៊ូតុងថាមពល និងភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការ Android 10 ថែមទៀតផង ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ gsmarena
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ដំណើរកម្សាន្តរដូវរងា សូមស្វាគមន៍មកកាន់ភូមិភាគស្វត័ត Xizang ប្រទេសចិន!
ទោះជាបងប្អូនជិតស្និទ្ធប៉ុនណាក៏ដោយ ក៏មិនគួរជំពាក់គុណគ្នាក្នុងរឿង ៤ យ៉ាងនេះដែរ
ព្រះខ័នរាជស្វាយរៀង ចាញ់ការប្រកួតជើងឯក AFC Challenge League 2024/25 ត្រឹមទទួលបានជើងឯករងពានរង្វាន់មួយនេះ
ក្រោយប្រជាពលរដ្ឋផ្ដល់ព័ត៌មានមុខសញ្ញាគ្រឿងញៀន ពេលនេះសមត្ថកិច្ចបានក្របួចចាប់បានហើយ
យោបល់ទាំងអស់ (0)