SaroeunPheara

· 2020-06-17

កីឡាករ Castillejo របស់ក្លិប Milan ត្រូវបានចោរប្លន់យកនាឡិកាដៃដែលមានតម្លៃមិនធម្មតា

#Castillejo# #ចោរប្លន់# #កីឡា# #នាឡិកាដៃ# #បាល់ទាត់អន្តរជាតិ#

2703

កីឡាករ Samul Castillejo ខ្សែបម្រើរបស់ក្លិប AC Milan ត្រូវបានចោរប្លន់យកនាឡិកាដៃ ដែលមានតម្លៃជាង៩ម៉ឺនដុល្លារ កាលពីថ្ងៃម្សិលមិញ។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី។ បើតាមការរាយការណ៍ពីប្រភពព័ត៌មាននៅអ៊ីតាលី បានឱ្យដឹងថា ដំបូងឡើយកីឡាករ Castillejo បានជិះឡានរបស់ខ្លួនចេញទៅខាងក្រៅ ហើយក៏មានជនសង្ស័យពីរនាក់ជិះម៉ូតូទៅចាំស្ទាក់ផ្លូវនៅខាងមុខ លុះរូបគេទៅដល់ចំណុចនោះ ស្រាប់តែពួកគេចេញមកធ្វើសកម្មភាពប្លន់យកនាឡិកាដៃតែម្តង។ ក្រោយមករូបគេ ក៏បានទាក់ទងទៅខាងប៉ូលិសក្នុងតំបន់ឱ្យជួយ ហើយសំណាងល្អប៉ូលិសនៅទីនោះ បានចាប់ខ្លួនចោរទាំងពីរនាក់នោះមកវិញ។

កីឡាករ Castillejo បានប្រាប់វិទ្យុ Marca ថា៖ "សំណាងណាស់ដែលប៉ូលិសអាចចាប់ចោរដែលបានប្លន់ខ្ញុំមកវិញ។ ខ្ញុំភ័យខ្លាចណាស់ គ្មាននរណាម្នាក់ចង់ឱ្យគេយកកាំភ្លើងខ្លីមកភ្ជង់លើក្បាលខ្លួនឯងទេ។ ហេតុការណ៍នេះ ខ្ញុំចាំបានថាវាកើតឡើងត្រឹមតែរយៈពេល ២០វិនាទីប៉ុណ្ណោះ។ ពួកគេបានយកកាំភ្លើងខ្លីមកភ្ជង់លើក្បាលខ្ញុំ ហើយចង់បាននាឡិកាទើបខ្ញុំសម្រេចដោះឱ្យភ្លាមៗ"។

ហេតុការណ៍នេះ មិនមានបានបង្កស្នាមរបួសអ្វីដល់កីឡាករ Castillejo ទេ ហើយក៏ទទួលបាននាឡិការរបស់គេមកវិញផងដែរ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស