TNAOT News
· 2020-06-18
រថយន្តដឹកលោកនាយករដ្ឋមន្ត្រីអង់គ្លេស ជួបគ្រោះថ្នាក់ចរាចរណ៍
#នាយករដ្ឋមន្ត្រី# #Jaguar# #សង្គម# #Boris Johnson# #តារាខ្មែរ#
4284
នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បានជួបគ្រោះថ្នាក់ចរាចរណ៍តូចមួយ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីអ្នកតវ៉ាម្នាក់បានរត់កាត់ នៅខាងមុខយានយន្ត នៅពេលដែលចាកចេញពីរដ្ឋសភា ។

រូបភាពដែលបានបង្ហោះនៅលើបណ្តាញសង្គមបានបង្ហាញថា បុរសម្នាក់កំពុងរត់សំដៅឆ្លងកាត់រថយន្ត Jaguar ពណ៌ទឹកប្រាក់ របស់លោក បូរីស ចនសុន ខណៈដែលរថយន្តបានបើកចេញ ពីទ្វារអគាររដ្ឋសភាអង់គ្លេស ហើយមានអមដោយម៉ូតូប៉ូលីស និងរថយន្តអង្គរក្ស Range Roverផងដែរ ។

រថយន្តរបស់លោកនាយករដ្ឋមន្ត្រី ចនសុន ចាប់ហ្វ្រាំងភ្លាមៗ ហើយត្រូវរថយន្ត Range Rover បុកពីក្រោយ បណ្តាលឱ្យរងខូចខាត ។
ខុទ្ទការិយាល័យរបស់នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា លោក ចនសុន ស្ថិតនៅក្នុងរថយន្ត ហើយមិនមានរងរបួសធ្ងន់ធ្ងរណាមួយឡើយ ។





រដ្ឋមន្រ្តីក្រសួងវប្បធម៌អង់គ្លេស Oliver Dowden បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា លោក ចនសុន «មានសុវត្ថិភាពនោះទេ» ។
បាតុករដែលរត់សំដៅទៅរថយន្តលោកនាយករដ្ឋមន្ត្រី ត្រូវប៉ូលិសឃាត់ខ្លួន ។ ប៉ូលិសបានឃុំខ្លួនពីបទបំពានសណ្តាប់ធ្នាប់សាធារណៈ និងរារាំងដល់ផ្លូវល្បឿនលឿន ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
2025 Media Event for Lancang-Mekong Countries Held in Nanning
ប៉ូលិសវៀតណាមស្ទាក់ចាប់សាច់បង្កកខូចគុណភាពប្រមាណ ២៩ តោន ដែលបម្រុងលក់នៅលើទីផ្សារ
ប្រវត្តិសិល្បៈរបាំម៉ុងសាយ ដែលសិល្បៈបុរាណនាំលាភសំណាងពីចិន ទៅអាស៊ី និងលោកខាងលិច
ប្រទេសចិនដែលទើបតែរួចផុតពីគ្រោះទឹកជំនន់ ត្រៀមខ្លួនសម្រាប់ព្យុះស៊ីក្លូនត្រូពិចទីពីរ
យោបល់ទាំងអស់ (0)