SaroeunPheara

· 2020-06-18

អ្នកដំណើរថៃមកពីប្រទេស New Zealand ចំនួន ៤នាក់មានអាការគ្រុនក្តៅ​​

#New Zealand# #COVID-19# #សង្គម# #អ្នកដំណើរថៃ# #ព័ត៌មានសង្គម#

3711

កាលពីយប់ថ្ងៃពុធជនជាតិថៃចំនួនបួននាក់ដែលត្រឡប់មកពីប្រទេស ​New Zealand ត្រូវបានគេរកឃើញថាមានអាការគ្រុនក្តៅខ្លាំងនៅពេលមកដល់ព្រលានយន្តហោះ​ Suvarnabhumi ។

រូបតំណាង

អាជ្ញាធរសុខាភិបាលនិងអាកាសយានដ្ឋានបានមានប្រសាសន៍ថា​អ្នកដំណើរទាំង ៤នាក់ដែលទើបតែវិលត្រឡប់មកពីបរទេសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពី​ត្រួតពិនិត្យសុខភាពនៅឯព្រលានយន្តហោះរកឃើញថាសីតុណ្ហភាពរាងកាយរបស់ពួកគេមានកម្តៅខ្ពស់។ អ្នកដំណើរទាំង ៤នាក់ដែលបានវិលត្រឡប់មកទីក្រុងបាងកកវិញតាមរយៈជើងហោះហើរអន្តរជាតិ​Thai Airways TG492 មកពី​ Auckland ដែលដឹកអ្នកដំណើរចំនួន១៧៩នាក់ ក្នុងនោះមាន ២នាក់ ជាអ្នកជំនួញ​ New Zealand ផងដែរ ។ អ្នកផ្សេងទៀតត្រូវបាននាំទៅសណ្ឋាគារ Bangkok Palace ​ដើម្បីដាក់ឱ្យនៅដាច់ដោយឡែក។

រូបតំណាង

អ្នកដំណើរចំនួន ១៦នាក់ក៏បានមកដល់អាកាសយានដ្ឋានដែលមកពីប្រទេស Kathmandu ​តាមរយៈជើងហោះហើរ RA4011 របស់ក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ ហើយពួកគេត្រូវបានគេនាំទៅសណ្ឋាគារ Arnoma Grand និងសណ្ឋាគារ H2Do ។ រីឯអ្នកដំណើរ ១១នាក់ទៀត​មកតាមរយៈជើងហោះហើរ​ Air India ​ AI១៣០២ ពីទីក្រុងញូវដេលីត្រូវបានគេនាំទៅសណ្ឋាគារ Arnoma Grand សម្រាប់ដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។ អ្នកដំណើរទាំងអស់ដែលមកពីប្រទេសនេប៉ាល់ និងឥណ្ឌា បានឆ្លងកាត់ការត្រួតពិនិត្យសុខភាពនៅ​អាកាសយានដ្ឋាន Suvarnabhumi ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស