TuonVibot

· 2020-06-18

ទូរសព្ទ Oppo Find X2 ស៊េរីថ្មី នឹងមកដល់ប្រទេសឥណ្ឌាឆាប់ៗ

#ឥណ្ឌា# #Oppo Find X2# #ក្រុមហ៊ុន Oppo# #បច្ចេកវិទ្យា# #ទូរសព្ទ#

4746

បីខែបន្ទាប់ពីការបង្ហាញខ្លួនលើកដំបូង Oppo Find X2 របស់ខ្លួនទៅកាន់ទីផ្សារឥណ្ឌា។ ទូរសព្ទ Oppo Find X2 និង Find X2 Pro នឹងអាចរកបានក្នុងពេលឆាប់ៗនេះតាមរយៈការដាក់លក់តាមប្រព័ន្ធអ៊ីនធឺណិតរបស់ក្រុមហ៊ុន Oppo ក៏ដូចជាក្រុមហ៊ុន Amazon ក្នុងប្រទេសឥណ្ឌា ។

ទូរសព្ទ Oppo Find X2 នឹងដាក់លក់ក្នុងតម្លៃ ១៤៤ ៣៩០INR (៨៥៣ដុល្លារ) ជាមួយរ៉េមទំហំ ១២ជីកាបៃ និងមានទំហំផ្ទុករហូតដល់ ២៥៦ជីកាបៃ ដែលមានពណ៌សេរ៉ាមិកខ្មៅ និងទឹកសមុទ្រ។ រីឯតម្លៃសម្រាប់ Oppo X2 Pro មិនទាន់ត្រូវបានគេលម្អិតនៅឡើយទេ ប៉ុន្តែយើងដឹងថា នឹងមានការវេចខ្ចប់យ៉ាងល្អឥតខ្ចោះ ដែលសហការជាមួយក្រុមហ៊ុន Lamborghini Edition ផងដែរ ។ 

លើសពីនេះទៀតក្រុមហ៊ុន Oppo របស់ប្រទេសចិនមួយនេះ កំពុងធ្វើការផ្សព្វផ្សាយជាមួយម៉ូឌែលទាំងពីរប្រភេទនេះ ហើយក៏កំពុងតែមានការគាំទ្រយ៉ាងខ្លាំង ក្នុងប្រទេសឥណ្ឌា ផងដែរ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ gsmarena

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)