SaroeunPheara

· 2020-06-19

ទីបំផុត Werner ចេញមកបញ្ចប់មន្ទិលសង្ស័យទាក់ទងនឹងការផ្ទេរទៅកាន់ Chelsea ហើយ

#Timo Werner# #កីឡា# #Chelsea# #ខ្សែប្រយុទ្ធ# #បាល់ទាត់អន្តរជាតិ#

390

ទីបំផុតខ្សែប្រយុទ្ធ Timo Werner ចេញមកបញ្ចប់មន្ទិលសង្ស័យទាក់ទងនឹងការផ្ទេរទៅកាន់ក្លិបតោខៀវ Chelsea ហើយ បន្ទាប់ពីសាមីខ្លួនបានបញ្ជាក់ជាផ្លូវការនៅលើបណ្តាញសង្គមហ្វេកប៊ុកផ្ទាល់ខ្លួន ដោយនិយាយថា "សួស្តីអ្នកគាំទ្រ Chelsea ទាំងអស់គ្នា! ខ្ញុំពិតជារីករាយណាស់ក្នុងការចូលរួមជាមួយក្លិប ហើយខ្ញុំនឹងលេងនៅ Stamford Bridge សម្រាប់អ្នកទាំងអស់គ្នានៅរដូវកាលក្រោយ"។

យ៉ាងណាមិញក្លិប Chelsea ក៏បានបង្ហាញពីការស្វាគមន៍កីឡាករអន្តរជាតិអាល្លឺម៉ង់រូបនេះផងដែរ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។ Werner បានផ្ទេរចេញពីក្លិប RB Leipzig ក្នុងតម្លៃខ្លួនប្រមាណ ៤៧លានផោន ហើយបើតាមសារព័ត៌មានល្បីៗជាច្រើនចុះផ្សាយថា ខ្សែប្រយុទ្ធរូបនេះបានចុះកុងត្រារយៈពេល៥ឆ្នាំជាមួយក្លិបតោខៀវ។

បច្ចុប្បន្ន កីឡាករ Werner នៅមិនទាន់ផ្លាស់មកកាន់ទីក្រុងឡុងដ៍នៅឡើយទេ ដោយរូបគេនៅមានភារកិច្ចជួយក្លិប Leipzig បញ្ចប់រាល់យុទ្ធនាការនេះសិន។ សម្រាប់រដូវកាលនេះ រូបគេរកគ្រាប់បាល់បញ្ចូលទីបាន៣២គ្រាប់ និងបោះបាល់ឱ្យមិត្តរួមក្រុមទាត់បញ្ចូលទី (Assist) ១៣ដងផងដែរ ពីការបង្ហាញខ្លួនចំនួន៤៣ប្រកួតគិតរាល់ព្រឹត្តិការណ៍ទាំងអស់។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ football-italia

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស