SaroeunPheara
· 2020-06-20
ស្ងាត់ៗ សេម ត្រលប់មកវិញជាមួយផលិតកម្មថ្មី
#វិស័យចម្រៀង# #Sastra Film# #កម្សាន្ត# #តារាខ្មែរ# #SAM#
5263
ក្រោយពីបានបាត់មុខក្នុងវិស័យចម្រៀងអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ អតីតតារាចម្រៀងរបស់ផលិតកម្ម Big Man ពេលនេះបានហក់ចូលក្នុងទ្រនំថ្មី។

កាលពីពេលថ្មីៗនេះរូបលោកត្រូវបានគេហទំព័រផ្លូវការរបស់ផលិតកម្ម Sastra Film ប្រកាសជាសាធារណៈថា “អីយ៉ា ពេលនេះតារាចម្រៀងសម្លេងផ្អែមស្រទន់ លោក SAM បានក្លាយជាសិល្បៈករផ្លូវការ របស់ផលិតកម្ម Sastra Film ហើយ កុំភ្លេចតាមដានបទចម្រៀងដំបូងរបស់គាត់ នៅក្នុងផលិតកម្ម Sastra Film ឆាប់ៗនេះ"។

ជាមួយដំណឹងដ៏ភ្ញាក់ផ្អើលមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរបស់លោក មានការសប្បាយចិត្ត និងត្រេកអរយ៉ាងខ្លាំងជាមួយនឹងការវិលត្រលប់មកវិញរបស់លោក។

គួរបញ្ជាក់ដែរថា Sastra Film គឺជាផលិតកម្មក្នុងស្រុកមួយដែលកំពុងទទួលបានភាពល្បីល្បាញ ជាមួយការផលិតខ្សែភាពយន្តបែបជីវិតពិតក្នុងសង្គម ដោយអមជាមួយនឹងបទចម្រៀងពិរោះៗ និងល្បីៗផងដែរ។

លើសពីនេះទៀត ខាងផលិតកម្មក៏បានត្រៀមបទចម្រៀងល្អៗជាច្រើន ដើម្បីការស្វាគមន៍តារាចម្រៀងថ្មីរបស់ខ្លួន។
តោះចង់ដឹងថាបទចម្រៀងដំបូងរបស់លោក សេម នៅក្នុងផលិតកម្ម Sastra Film ពិរោះកម្រិតណានោះ សូមរង់ចាំស្តាប់ទាំងអស់គ្នា៕
អត្ថបទដោយ៖ ភារ៉ា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អត្ថប្រយោជន៍ របស់ផ្លែក្រូចថ្លុង ដែលអ្នកមិនធ្លាប់ដឹង
ឃើញរូបភាពនេះហើយអាណិតខ្លោចចិត្ត! កុមារតូចៗត្រូវលំបាកជម្លៀសចេញពីផ្ទះទៅរកកន្លែងសុវត្ថិភាព ដោយសារទង្វើរឈ្លៀនពានថៃ
យោធាថៃបានធ្វើសកម្មភាពបាញ់ប្រហារបន្តរហូតឥតដាច់ស្ទើរពេញមួយយប់នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៤
អត្ថប្រយោជន៍ ៧ យ៉ាងរបស់ ពោតបារាំង ដែលអ្នកមិនធ្លាប់ដឹង
យោបល់ទាំងអស់ (0)