TuonVibot

· 2020-06-20

ក្រុមហ៊ុន Apple បានបិទហាងមួយចំនួននៅសហរដ្ឋអាមេរិក

#Apple# #សង្គម# #Florida# #Arizona# #នយោបាយជាតិ# #សហរដ្ឋអាមេរិក#

2175

ក្រុមហ៊ុន Apple បាននិយាយនៅថ្ងៃសុក្រកាលពីម្សិលមិញថា កំពុងតែបិទហាងមួយចំនួនរបស់សហរដ្ឋអាមេរិកនៅរដ្ឋចំនួនបួន ចំពេលមានការព្រួយបារម្ភថ្មីទាក់ទងនឹងការកើនឡើងនៃករណីមេរោគកូវីដ-១៩ ។

ហាងចំនួន១១ នៅទូទាំងរដ្ឋ Arizona, រដ្ឋ Florida, រដ្ឋ Northern Carolina និងរដ្ឋ South Carolina នឹងត្រូវបានបិទជាបណ្តោះអាសន្នដោយចាប់ផ្តើមពីថ្ងៃសៅរ៍នេះ ។

ក្រុមហ៊ុន Apple បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ក្រុមហ៊ុន Yahoo Finance ថា “ដោយសារតែលក្ខខណ្ឌបច្ចុប្បន្ននៃការរាលដាលមេរោគកូវីដ-១៩ នៅក្នុងសហគមន៍មួយចំនួន ដែលតម្រូវឱ្យមានការបិទហាងជាបណ្តោះអាសន្ននៅក្នុងតំបន់ទាំងនោះ” ។

សេចក្តីប្រកាសព័ត៌មាននេះធ្វើឡើងបន្ទាប់ពីរដ្ឋនានាបានឃើញពីការកើនឡើង នៃមេរោគកូវីដ-១៩ នេះ។ នៅក្នុងរដ្ឋ Arizona តែក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ រដ្ឋបានឃើញមានការកើនឡើង ២ ៨៦៧ករណីថ្មី ក្នុងចំនោមប្រជាជន ១០០ ០០០នាក់ ដែលមានការកើនឡើង ១៤៣.១ភាគរយ។ រដ្ឋ Florida ក៏បានឃើញការកើនឡើងនូវករណីថ្មីក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះដែរ រីឯ រដ្ឋ Sunshine ករណីឆ្លងថ្មីចំនួន ១ ០២៤ករណី  ។

រដ្ឋ Carolina ខាងជើង និងខាងត្បូងក៏បានរកឃើញការកើនឡើងនូវករណីថ្មីនៃមេរោគកូវីដ-១៩នេះ ផងដែរ។ ក្រុមហ៊ុន Apple បានបិទហាងរបស់ខ្លួនកាលពីខែមីនា ដើម្បីកាត់បន្ថយនៃការរាលដាលមេរោគកូវីដ-១៩នេះ។ ចាប់តាំងពីពេលនោះមកហាងភាគច្រើននៅតែត្រូវបានបិទរហូតដល់ចុងខែឧសភា ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ ntd

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)